(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤  ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ ផ្នែកនារី លើកទី១ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបច្ចេកទេស និងធ្វើការចាប់ពូលដោយបានលទ្ធផលដូចខាងក្រោម៖

ក្រុមចូលរួមមានចំនួន០៩ក្រុម
1- ក្រុម សសយក ស្រុកចន្ទ្រ  
2- ក្រុម សសយក ក្រុងស្វាយរៀង
3- ក្រុម វិទ្យាល័យព្រះពន្លា
4- ក្រុមស្ត្រីដើម្បីកីឡា
5- សសយក ស្រុកស្វាយទាប
6- សសយក ស្រុករំដួល
7- សសយក ស្រុករមាសហែក
8- សសយក ស្រុកកំពង់រោទិ៍
9- សសយក ស្រុកស្វាយជ្រំ។

ក្រុមទាំង៩ បានបែងចែកចេញជា០២ពូល ដោយពូលក មាន០៥ក្រុម និងពូលខ មាន០៤ក្រុម ដោយក្នុងមួយពូលយកក្រុមលេខ1 និងលេខ2 ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ធ្វើការប្រកួតនៅរសៀលថ្ងៃព្រហស្បតិ៍ មាន០២ប្រកួត៖
   - ប្រកួតចាប់ពីម៉ោង១៖៣០នាទីរសៀល និងម៉ោង ៣៖០០នាទីរសៀល
   - កំណត់យកការចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៤។

   - ចំណាត់ថ្នាក់លេខ១ មេដាយមាស២៨គ្រឿង និងថវិកា០៦លានរៀល
   - ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់២៨គ្រឿង និងថវិកា០៤លានរៀល
   - ចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ២៨គ្រឿង និងថវិកា០២លានរៀល៕