(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool ដណ្តើមបានជើងឯកពានលំដាប់ទី៣ អង់គ្លេស League Cup 2023-2024 បន្ទាប់ពីយកឈ្នះគូប្រជែងតោខៀវ Chelsea ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដង សម្រាប់វគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃអាទិត្យ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអង់គ្លេស Wembley ក្រុមខ្លាំងនៅ Premier League ទាំងពីរនេះ ពុំអាចធ្វើអ្វីគ្នាបានឡើយ ដោយត្រូវរង់ចាំដល់នាទី១១៨ ពោលគឺស្ថិតក្នុងចុងថែមទៅហើយ ទើបកីឡាករអន្តរជាតិហូឡង់ Virgil van Dijk រកបាន ១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្តង។

EFL Cup នេះដែរ ក៏ជាពានទី២ ក្នុងចំណោម ៧ពានធំៗសរុប ស្ថិតក្រោមការបង្វឹករបស់បុរសសញ្ជាតិអាល្លឹម៉ង់ Jurgen Klopp ផងដែរ គិតចាប់តាំងពីឆ្នាំ២០១៦ មក។

ការបាត់បង់ពាននេះដែរ វាបានក្លាយជាការបរាជ័យលើកទី៦ ជាប់ៗគ្នានៅ Wembley សម្រាប់តោខៀវ Chelsea ដោយបានចាញ់ ៣លើកផងដែរ ក្រោមថ្វីជើងរបស់ Liverpool៕