(អារ៉ាប៊ីសាអូឌីត)៖ សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីត SAFF នឹងពិនិត្យឡើងវិញនូវក្រមសីលធម៌របស់អ្នកទស្សនា បន្ទាប់ពីអ្នកគាំទ្រម្នាក់បានបង្ហាញទង្វើយករំពាត់វាយលើកីឡាករក្លិប Al-Ittihad ក្នុងជំនួបវគ្គផ្តាច់ះព្រ័ត្រ Saudi Super Cup ដែលលេងចាញ់ Al-Hilal ៤-១ ក្នុងទីក្រុង Abu Dhabi ។

បញ្ហានេះបានកើតឡើងនៅបញ្ចប់ការប្រកួតខ្សែប្រយុទ្ធ Abderrazak Hamdallah បានបោះទឹកទៅលើអ្នកគាំទ្រម្នាក់ ហើយក៏មានការមើលឃើញថា អ្នកគាំទ្រមានការវាយកលើកីឡាករ ២ដងដែលមើលទៅដូចជារំពាត់ នៅអំឡុងពេលដើរចូលទៅកាន់បន្ទប់។ ដែលស្ថាប័ន SAFF បាននិយាយថា «មានការភ្ញាក់ផ្អើល ជាមួយនឹងសកម្មភាពគួរឲ្យអាម៉ាស់ ហើយយើងថ្កោលទោសទាំងស្រុងចំពោះឧបទ្ទវហេតុនេះ»

SAFF បន្តថា «និងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅក្រមសីលធម៌របស់អ្នកគាំទ្រ ការត្រួតពិនិត្យនឹងបានធានា អំពីច្បាប់ និងបទប្បញ្ញត្តិដោយបានធ្វើបច្ចុប្បន្នភាពត្រឹមត្រូវដែលបានដាក់ឱ្យដំណើរការ ដើម្បីដាក់ពិន័យសមស្របណាមួយ និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយជៀសវាងការកើតឡើងម្តងទៀតនៃឧប្បត្តិហេតុបែបនេះ»

បញ្ជាក់ងផងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅក្រោយពេលដែលក្លិប Al-Ittihad លេងចាញ់ Al-Hilal ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Saudi Super Cup 2023 ដែលកីឡាករសញ្ជាត់ម៉ារ៉ុក Abderrazak Hamdallah ជាអ្នករកបាន ១គ្រាប់ក្នុងជំនួបនេះឱ្យ Al-Ittihad ៕