(ភ្នំពេញ)៖ ដោយមានយុទ្ធសាស្រ្តផ្តោតលើការវិនិយោគរយៈពេលវែង ភាគទុនិកក្រុមហ៊ុន ហួយវ័ន អ៊ិនសួរេន ម.ក បានសម្រេចចិត្តរួមគ្នា ក្នុងការជំរុញទុនបម្រុងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយបង្កើននូវដើមទុនរហូតដល់ទៅ ១២លានដុល្លារអាមេរិក នៅដើមត្រីមាសទី២ ឆ្នាំ២០២៤។

ការបង្កើនដើមទុននេះ ជាជំហ៊ានឆ្ពោះទៅមុខដ៏គួរឱ្យកត់សម្គាល់មួយរបស់ក្រុមហ៊ុន ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅក្នុងទីផ្សារកម្ពុជា ។ការកើនឡើងនៃដើមទុនដ៏ច្រើន បានឆ្លុះបញ្ចាំងពីទំនុកចិត្តឥតងាករេរបស់ភាគទុនិកមកលើក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន និងជាសញ្ញានៃការជឿទុកចិត្តមកលើវិស័យធានារ៉ាប់រងទូទៅនៅកម្ពុជា។

អគ្គនាយិកាក្រុមហ៊ុន ហួយវ័ន អ៊ិនសួរេន ម.ក លោកស្រី សាលី ស៊ូឡឺវ៉ាន់ បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនចំពោះយុទ្ធសាស្ត្រកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព របស់ក្រុមហ៊ុន ជាមួយនឹងការអភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ។ លើសពីនោះលោកស្រីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហួយវ័ន ក្នុងការការពារផលប្រយោជន៍អតិថិជននៅកម្ពុជា ស្របតាមបេសកកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន។

លោកស្រីបានលើកឡើងទៀតថា «យើងខ្ញុំរំភើបរីករាយចំពោះសក្តានុពលនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ហើយយើងខ្ញុំមានសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍន៍ក្រុមហ៊ុនប្រកបដោយវឌ្ឍនភាពនាពេលអនាគត»
លោកស្រីអគ្គនាយិកា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា ដែលបានបន្តលើកកម្ពស់ការយល់ដឹងផ្នែកធានារ៉ាប់រង និងអនុវត្តយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពសំខាន់ៗជាច្រើន ក្នុងការពង្រឹង និងអភិវឌ្ឍទីផ្សារធានារ៉ាប់រង និងបន្តនិរន្តរភាពនៃវិស័យធានារ៉ាប់រងនៅកម្ពុជា។

ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន ផ្តល់នូវផលិតផលធានារ៉ាប់រងជាច្រើនស្របតាមតម្រូវការរបស់អតិថិជនរបស់ខ្លួន រួមមានធានារ៉ាប់រងលើយានយន្ត គ្រោះថ្នាក់បុគ្គល សុខភាព អគ្គិភ័យ និងទ្រព្យសម្បត្តិ អាជីវកម្មធានាគារ ការដ្ឋានសាងសង់ ការបំពេញកាតព្វកិច្ចរបស់អ្នកម៉ៅការសាងសង់ និងធានារ៉ាប់រងលើអ្នកដំណើរជាដើម។ល។

បន្ថែមលើផលិតផលដ៏រឹងមាំរបស់ខ្លួន ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន មានផ្នែកទាមទារសំណងដែលអាចទាក់ទងបានគ្រប់ពេលវេលា ដើម្បីពន្លឿនដំណើរការទាមទារសំណង។ លោកស្រីបន្ដថា «លើសពីនេះ ក្រុមហ៊ុនយើងខ្ញុំបានសហការជាមួយនឹងមន្ទីរសម្រាកព្យាបាល យានដ្ឋាន ព្រមទាំងកិច្ចសហការជាមួយ ក្រុមហ៊ុន EMA Global ដើម្បីធានាលើការសម្របសម្រួលអ្នកជំងឺ ក្នុងការបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស ឬមាតុភូមិនិវត្តន៍ និងការទាមទារសំណងនៅក្រៅប្រទេស»។

សម្រាប់ការសាកសួរ ឬស្វែងយល់ពីដំណោះស្រាយផ្សេងៗរបស់ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន អតិថិជនអាចទំនាក់ទំនង ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ 018 28 28 521 (អង់គ្លេស/ខ្មែរ) 018 28 28 728 (ចិន) ឬចូលទៅកាន់គេហទំព័រ របស់ក្រុមហ៊ុន៖ https://www.huione-insurance.com.kh និងតាមដានព័ត៌មានថ្មីៗតាមរយៈគេហរទំព័រ៖ https://www.facebook.com/HuioneInsurancePLC/