(ភ្នំពេញ)៖ យោងតាមហ្វេសប៊ុកផេករបស់ អ៊ី-ម៉ាន់នី បានចុះកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ពីការចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន eMoney និងក្រុមហ៊ុន Smile Shop។ ការសហការមួយនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យលក់ទំនិញតាមអនឡាញ ជួយលុបបំបាត់ភាពសៅម៉ង និងមិនទុកចិត្តរបស់ អតិថិជនពីបញ្ហាបោកប្រាស់ដែលបានកើតជារើយៗតាមអនឡាញ និងផ្តល់សុវត្ថិភាពព្រមទាំងភាពងាយស្រួលក្នុងការទូទាត់ប្រាក់ថែមទៀតផង។

ការជ្រើសរើសសហការជាមួយនឹង Smile Shop App ដោយសារអ៊ី-ម៉ាន់នីយល់ឃើញពីវិសាលភាពនៃការលក់ទំនិញចម្រុះជាច្រើនសន្ធឹកសន្ធាប់របស់ Smile Shop App ដែលអាចផ្តល់ភាពងាយស្រួល និងចំណេញពេលទៅអតិថិជន មិនថាអ្នកចង់ទិញសម្ភារៈអេឡិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងសង្ហារឹម សម្លៀកបំពាក់ គ្រឿងទេស អាហារសម្រន់ និងសូម្បីតែផលិតផលសម្រាប់សត្វចិញ្ចឹម ។ល។ ជាមួយផលិតផលមានគុណភាព និងតម្លៃសមរម្យ។ អ្នកអាចទិញទំនិញជាច្រើនមុខក្នុងកន្លែងតែមួយ ដោយមិនចាំបាច់ចេញពីផ្ទះ ជាពិសេសនៅក្រោមអាកាសធាតុដ៏ក្តៅដូចពេលបច្ចុប្បន្ននេះ។

ដើម្បីជាកាតាលីករជំរុញការធ្វើប្រតិបត្តិការលើអនឡាញឱ្យកាន់តែច្រើនជាងមុន ក្រុមហ៊ុនទាំងពីរ បានសម្រេចផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ២០% ពេលអ្នកទិញទំនិញណាមួយនៅក្នុង Smile Shop App ដោយគ្រាន់តែជ្រើសរើសការទូទាត់អនឡាញតាម eMoney។

សូមជម្រាបដែរថា លក្ខខណ្ឌផ្សេងៗ ដែលត្រូវបានអនុវត្ត៖
* ការផ្ដល់ជូននេះមានសម្រាប់អតិថិជនដែលទិញទំនិញនៅលើ Smile Shop App ប៉ុណ្ណោះ
* ទទួលបានការបញ្ចុះតម្លៃ ២០% រហូតដល់ទៅ ៥ដង
* ការផ្ដល់ជូនមួយនេះមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
* អ៊ី-ម៉ាន់នី នឹងរក្សាសិទ្ធកែប្រែលក្ខខណ្ឌផ្សេងៗ ឬ ផ្អាកកម្មវិធីប្រម៉ូសិននេះ ដោយពុំចាំបាច់ផ្កល់ជូនដំណឹងជាមុនឡើយ។

ចំណេញពេលវេលា ទទួលបានផលិតផលមានគុណភាព ព្រមទាំងមានការបញ្ចុះតម្លៃរហូតដល់ទៅ ២០% ដោយគ្រាន់តែទូទាត់ប្រាក់តាមរយៈអ៊ី-ម៉ាន់នីថែមទៀត។ សម្រាប់ព័ត៌មានលម្អិតពីការផ្តល់ជូនមួយនេះ អ្នកអាចសាកសួរបន្ថែមក្នុងហ្វេសប៊ុកផេកផ្លូវការរបស់អ៊ី-ម៉ាន់នី: https://www.facebook.com/eMoney.easyandsafe