(មេនឆេស្ទឺ)៖ កីឡាករ Lisandro Martinez ទំនងជានឹងចូលប្រកួតវិញ ជាលើកដំបូងរបស់លោក សម្រាប់ក្លិប Manchester United គិតចាប់តាំងពីខែមីនា នៅថ្ងៃពុធនេះ ស្របពេលដែលកីឡាករ Rashford, Bruno Fernandes និងកីឡាករ Willy Kambwala មិនទាន់ជាពីរបួស។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

ដោយឡែក កីឡាករ Raphael Varane ដែលបានប្រកាសពីការចាកចេញរបស់លោក នៅពេលចប់រដូវកាលនោះ នឹងមិនទាន់លេងបានសម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍ក្នុងលីគ Premier League ទល់នឹងក្លិប Newcastle United នោះទេ ប៉ុន្តែអាចនឹងវិលត្រឡប់មកវិញ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ អ្នកចាត់ការបានបន្ថែម។

«ខ្ញុំគិតថា គាត់នឹងវិលត្រឡប់មកវិញ»។ លោក Teg Hag បានប្រាប់អ្នកសារព័ត៌មាន អំពីកីឡាករ Martinez ដែលបានលេងត្រឹមតែ ១១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ដោយសារតែរបួសជាច្រើនលើក។ «យើងមានការហ្វឹកហាត់មួយចំនួន ហើយប្រសិនបើគ្រប់យ៉ាងល្អ ក្នុងការហ្វឹកហាត់ គាត់នឹងវិលត្រឡប់ចូលប្រកួតវិញ»

Manchester United ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាង Premier League ដោយមាន ៥៤ពិន្ទុនោះ ដេញតាមពីក្រោយក្លិបចំណាត់ថ្នាក់ទី៦ Newcastle United ៣ពិន្ទុ ដោយនៅសល់ ២ប្រកួតទៀត ហើយត្រូវតែខិតខំបន្ថែមទៀត ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ Europa Conference League៕