(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមអបអរសាទរក្នុងកម្មវិធីដង្ហែពានរង្វាន់ជើងឯកចំនួន២ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។

ពានរង្វាន់២ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបាន គឺពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣-២០២៤។

ជាមួយនឹងការដង្ហែរពាននេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា, លោក ប៉េង ពោធិ៍សា អភិបាលខេត្ត, អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ព្រមទាំងបណ្តាអ្នកគាំទ្រយ៉ាងច្រើនកុះករ ហើយក៏មានការសម្តែងតន្រ្តីដ៏ធំ ជាមួយតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជាផងដែរ៕