(ឡុងដ៍)៖ ក្លិប Norwich City បានចែកផ្លូវគ្នាជាមួយអ្នកចាត់ការ David Wagner បន្ទាប់ពីការចាញ់ ៤-០ ក្រោមថ្វីជើងក្លិប Leeds United នៅវគ្គជម្រុះលីគលំដាប់ទី២ អង់គ្លេស Champinship នៅថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

«David បានដឹកនាំក្លិបមានដំណើរការល្អ អំឡុងពេលជាគ្រូបង្គោលនៅក្លិប Norwich City ប៉ុន្តែឥឡូវយើងមានអារម្មណ៍ថា ពេលវេលាគឺសមស្រប សម្រាប់ពួកយើង ដើម្បីផ្លាស់ប្តូរគោលដៅផ្សេង»។ នេះបើតាមសម្តីនាយកផ្នែកកីឡា លោក Ben Knapper បានលើកឡើង។

«ការតែងតាំងគ្រូបង្គោលថ្មី គឺជារឿងសំខាន់មួយ។ ឥឡូវយើងនឹងធ្វើការ និងបន្តធ្វើការត្រួតពិនិត្យ ដើម្បីតែងតាំងក្នុងពេលឆាប់ៗខាងមុខ»

គួររំលឹកថា លោក Wagner ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិប Norwich កាលពីខែមករា ឆ្នាំ២០២៣៕