(ភ្នំពេញ)៖ បន្ទាប់ពីបេសកកម្មចែករង្វាន់ម៉ូតូ ដល់អតិថិជនចំនួន ០៣ខេត្ត រួចមក ថ្មីៗនេះក្រុមហ៊ុនទឹកដោះគោ អង្គរមីល បានរកឃើញអតិថិជនមានសំណាងចំនួន ០៩រូបទៀត បន្ថែមទៀតហើយ ដែលបានកោសកាតឈ្នះរង្វាន់ ម៉ូតូហុងដាវេវ ស៊េរីថ្មី ហើយក្រុមហ៊ុនបានធ្វើពិធីប្រគល់រង្វាន់ម៉ូតូ ជូនដល់អ្នកឈ្នះទាំង ០៩រូបនោះ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនៅឯទីតាំងរោងចក្រផ្ទាល់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ។ ឥឡូវនេះ ក្រុមការងាររបស់ក្រុមហ៊ុន អង្គរមីល បានធ្វើការដឹករង្វាន់ម៉ូតូហុងដាវេវ សេរីថ្មីទាំងនេះ ទៅប្រគល់ជូនដល់គេហដ្ឋានរបស់អតិថិជនផ្ទាល់ ទាំង០៩រូប តែម្តង។

តួយ៉ាងគឺនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖
- បងស្រី ចន្ថា ចាន់នៅ - នៅភូមិថ្មី, ឃុំព្រែកអន្ទះ, ស្រុកពោធិ៍រៀង, ខេត្តព្រៃវែង។
- បងស្រី ចេវ ឆុន - នៅភូមិព្រៃអាស្ទាំង, ឃុំអង្គររាជ្យ, ស្រុកព្រះស្តេច, ខេត្តព្រៃវែង។
- បងស្រី ឆាំ សោភា - នៅភូមិជាងដែក, ឃុំជាងដែក, ស្រុកកំពង់ត្របែក, ខេត្តព្រៃវែង។

ថ្ងៃទី១១ ខែឧសភា ខែ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖
- បងប្រុស ឆាយ ឈឺន - នៅភូមិព្រៃព្រែក, ឃុំម្រាម, ស្រុករមាសហែក, ខេត្តស្វាយរៀង។  
- បងស្រី ច័ន្ទ លាភ - នៅភូមិបុសតូច, ឃុំពងទឹក, ស្រុករំដួល, ខេត្តស្វាយរៀង។

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖
- បងប្រុស ចិ ឃុន្នី-នៅភូមិបាទី, ឃុំព្នាយ, ស្រុកសំរោងទង, ខេត្តកំពង់ស្ពឺ។
- បងស្រី លីម ស៊ីនី-នៅភូមិត្រពាំងគា, ឃុំជើងគោ, ស្រុកព្រៃនប់, ខេត្តព្រះសីហនុ។

ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖
- បងប្រុស ហ៊ាវ គារ៉ា-នៅភូមិខ្នារ, ឃុំជ្រាវ, ក្រុងសៀមរាប, ខេត្តសៀមរាប។

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដឹកម៉ូតូទៅប្រគល់ជូន៖
- បងស្រី សុះ ស្រីវ៉ាស់ - នៅភូមិឈើទាលភ្លោះ, ឃុំព្រែកតាម៉ាន់, ស្រុកឆ្លូង, ខេត្តក្រចេះ។

សូមបញ្ជាក់ថា ការរៀបចំកម្មវិធីប្រគល់រង្វាន់ម៉ូតូនេះតាមរយៈ «កម្មវិធីកោសឈ្នះ-កោសឈ្នះ» ត្រូវបានធ្វើឡើងដើម្បីជាការថ្លែងអំណរគុណ ដល់មាតាបិតាគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ដែលតែងតែគាំទ្រដល់ផលិតផល ទឹកដោះគោ អង្គរមីល ១១០.មល និង ១៨០.មល ដែលរង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី មានសរុបរហូតដល់ ៥០គ្រឿង និង រង្វាន់ជាទឹកដោះគោ អង្គរមីល ចំនួន០១កេស សរុបរាប់ម៉ឺនរង្វាន់បន្ថែមទៀត។ រហូតដល់ពេលនេះ នៅមានរង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី ជាច្រើនគ្រឿងទៀត កំពុងរង់ចាំលោកអ្នក ។

«ទឹកដោះគោ អង្គរមីល» គឺជាទឹកដោះគោ ដែលសម្បូរទៅដោយ វីតាមីន A ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ, វីតាមីន D និងកាល់ស្យូម ជួយឲ្យឆ្អឹងរឹងមាំ និងលូតកម្ពស់, ម៉ាញេស្យូម(Mg) បម្លែងសារធាតុចិញ្ចឹមទៅ ជាថាមពល និងកាត់បន្ថយភាពនឿយហត់។ 

សូមបញ្ជាក់បន្ថែមដល់អតិថិជនទាំងអស់ថា៖
- សូមធ្វើការកោសកាត ដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម នៃកាតកោស។
- កាតដែលឈ្នះរង្វាន់ហើយ ត្រូវរក្សាទ្រង់ទ្រាយដើម១០០%  បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។
- ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
- ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះមិនត្រូវបានអនុញ្ញាតអោយ បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) និងក្រុមគ្រួសារ ចូលរួមក្នុងកម្មវិធីនេះឡើយ។​
- កម្មវិធីនេះ នឹងបញ្ចប់ការប្តូររង្វាន់ដែលបានឈ្នះ នៅថ្ងៃទី ៣០-០៦-២០២៤ ត្រឹមម៉ោង ៥ល្ងាច។
- អ្នកឈ្នះរង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី ទាំងអស់ អាចទំនាក់ទំនងមកក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានការណែនាំ ស្តីពីការបើករង្វាន់ តាមរយៈទូរស័ព្ទ៖ 085 689 888 - 096 648 9888។

ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី (អង្គរមីល) គឺជារោងចក្រដំបូង និងធំជាងគេ នៅក្នុងវិស័យទឹកដោះគោ ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារ ស្តីពីអាហារូបត្ថម្ភ ដែលមានពាក្យស្លោកថា «អង្គរមីលល្អសម្រាប់សុខភាពអ្នក»