(ភ្នំពេញ)៖ នាំគ្នាចូលរួមកម្មវិធីបើក នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ក្រោមមូលបទ «បេះដូង ❤️ អ្នកកីឡា ដើម្បីកុមារកម្ពុជា» ដោយមានការប្រកួតបាល់ទាត់ មិត្តភាពសប្បុរសធម៌ ស្វែងរកមូលនិធិ រវាង ស.ស.យ.ក. អលស្តារ ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយក្រុមផ្ការីកគ្រប់រដូវ នាយពាក់មី។

ការប្រកួតនេះ នឹងរៀបចំធ្វើឡើង ចាប់ពីម៉ោង១៧៖០០នាទី (៥ល្ងាច) តទៅ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ថវិកាដែលទទួលបាន ពីការលក់សំបុត្រ គឺនឹងត្រូវយកទៅបរិច្ចាគទៅកុមារកម្ពុជា៕