(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា បានកំពុងដាក់ចេញនូវកម្មវិធី ពានរង្វាន់ឆ្នើម និងប្រាក់រង្វាន់ ១.០០០.០០០ រៀល សម្រាប់ដៃគូអាជីវករទូទាំងប្រទេស ប្រើប្រាស់សេវាទូទាត់របស់ធនាគារ ស្ថាបនា និងមានប្រតិបត្តិការច្រើនជាងគេក្នុងជុំនីមួយៗ។ ពានអាជីវករឆ្នើម និងប្រាក់រង្វាន់ នឹងត្រូវបានផ្តល់ជូនរៀងរាល់បីខែម្តង ចាប់ពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។

ដៃគូអាជីវករធនាគារ ស្ថាបនា អាចចូលរួមកម្មវិធី ពានរង្វាន់ឆ្នើម និងប្រាក់រង្វាន់បានយ៉ាងងាយស្រួល ដោយគ្រាន់តែទទួលយកការទូទាត់ពីអតិថិជនរបស់ខ្លួនតាមរយៈ ស្ថាបនា KHQR ស្ថាបនា ទូទាត់ ឬ ស្ថាបនា POS។

ក្នុងជុំនីមួយៗអាជីវករឆ្នើម ១៥ នាក់ នឹងឈ្នះ៖

* អាជីវករ ដែលប្រើប្រាស់ម៉ាស៊ីនឆូតបណ្ណ ស្ថាបនា POS ៥ រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈម៉ាស៊ីនឆូតបណ្ណ ស្ថាបនា POS នឹងឈ្នះពានអាជីវករឆ្នើម POS និងប្រាក់រង្វាន់ ១.០០០.០០០ រៀល ក្នុងម្នាក់ៗ។

* អាជីវករ ដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ ៥រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈកម្មវិធី ស្ថាបនា ទូទាត់ នឹងឈ្នះពានអាជីវករឆ្នើម ស្ថាបនា ទូទាត់ និងប្រាក់រង្វាន់ ១.០០០.០០០ រៀលក្នុងម្នាក់ៗ។

* អាជីវករថ្មីឆ្នើម ៥រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈ Sathapana KHQR នឹងឈ្នះពានអាជីវករថ្មីឆ្នើម និងប្រាក់រង្វាន់ ១.០០០.០០០ រៀល ក្នុងម្នាក់ៗ។

បន្ថែមពីលើការផ្តល់ជូនដ៏ពិសេសនេះដល់ដៃអាជីវកររបស់ខ្លួន ធនាគារ ស្ថាបនា ក៏ផ្តល់ជូនប្រាក់រង្វាន់ប្រចាំខែសរុបចំនួន ១៤០.០០០.០០០ រៀល ហើយអាជីវករអាចឈ្នះប្រាក់រង្វាន់ចាប់ពី ៤០.០០០ រៀល ក្នុងមួយខែ ដែលការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤។

សេវាកម្មអាជីវករ ស្ថាបនា ផ្តល់ជូនទាំងដំណោះស្រាយសេវាកម្មទូទាត់តាមអនឡាញ និងក្នុងហាង ដែលបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អាជីវកម្មគ្រប់ទំហំ ដោយផ្តល់ជូនពាណិជ្ជករនូវសេវាទូទាត់ប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលក្នុងការគ្រប់គ្រងការទូទាត់ និងសម្រួលប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ។ អាជីវកម្ម និងដៃគូអាជីវករគ្រប់ទំហំអាចទទួលយកការទូទាត់ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ដោយសុវត្ថិភាព និងបានភ្លាមៗ តាមរយៈដំណោះស្រាយទូទាត់ផ្សេងៗដូចជា ស្ថាបនា KHQR ស្ថាបនា POS និង ស្ថាបនា ទូទាត់។

សូមកុំខកខានឱកាសដ៏ល្អនេះ! ដើម្បីប្រើប្រាស់សេវាកម្មអាជីវករ ស្ថាបនា សូមទំនាក់ទំនង ០៨១ ៩៩៩ ០១០ / ០២៣ ៩៩៩ ០១០ ឬ អញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកបំផុត៕

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីពានអាជីវកម្ម សូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/promo-merchant-awards
សម្រាប់ព័ត៌មានបន្ថែមអំពី សូមចូលទៅកាន់៖ https://www.sathapana.com.kh/kh/promo-merchant-incentive.