(ឡុងដ៏)៖ ក្លិប West Ham United គ្រោងនឹងប្រកាសតែងតាំងលោក Julen Lopetegui ជាអ្នកចាត់ការក្រុមថ្មីរបស់ពួកគេ នៅចុងសប្តាហ៍នេះ ជំនួបតំណែងលោក David Myes, នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

អតីតគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញ និងអធិរាជស Real Madrid លោក Julen Lopetegui ត្រូវបានគេកំណត់ថាជាជម្រើសដំបូងរបស់ក្រុមញញួរធំ ដែលកាលពីដើមខែនេះ មានរបាយការណ៍ថាបានយល់ព្រមទទួលយកតួនាទីនេះហើយផងដែរ។

រដូវកាល Premier League ត្រូវបានបញ្ចប់ ហើយការចុះកិច្ចសន្យារបស់ Lopetegui នឹងបានធ្វើឡើងដែលអនុញ្ញាតឱ្យគាត់អាចចូលកាន់តំណែងនេះ សម្រាប់ការចាប់ផ្តើមមុនរដូវកាលថ្មី ដែលរួមបញ្ចូលទាំងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅការប្រកួតជាមួយនឹងក្រុម Crystal Palace និង Wolves ជាការប្រកួតដកស្រងបច្ចេកទេស។

រំលឹកផងថា West Ham United បានបញ្ចប់រដូវកាលនេះ ជាមួយការលេងចាញ់ក្រុមជើងឯក Manchester City ៣-១ នៅប្រកួតចុងក្រោយរបស់ពួកគេ ដែលរកបាន ៥២ពិន្ទុសរុប ពីការឆ្លងកាត់ ៣៨ប្រកួតពេញ ឈរលេខរៀងទី៩ ក្រោមការដឹកនាំរបស់លោក David Moyes ដែលលោកធ្លាប់ជួយក្រុមនេះឈ្នះពានលីគទី៣ អឺរ៉ុប UEFA Europa Conference League 2022-23 នឹងមានស្ថិតិដឹកនាំឈ្នះដល់ទៅ ១០៣ប្រកួតផងដែរ។

ខណៈលោក Lopetegui ជាអតីតគ្រូបង្វឹកអេស្ប៉ាញ និងក្រុម Real Madrid ធ្លាប់ដឹកនាំក្រុម Sevilla ឈ្នះពាន Europa League ក្នុងឆ្នាំ២០២០ មុនពេលផ្លាស់ទៅ Wolves បានត្រឹម ១រដូវកាល២០២២-២៣៕