(លីវើភូល)៖ លោក Arne Slot ដែលទើបត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Liverpool បានចាត់ទុកថា ការងារនៅហង្សក្រហមមួយនេះ គឺលំបាកក្នុងការព្រងើយកន្តើយណាស់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសវ័យ ៤៥ឆ្នាំរូបនេះបានចាត់ទុកថា «វាជាឱកាសដ៏ពិសេសខ្លាំងណាស់ ដែលបានធ្វើការក្នុងក្លិបធំលំដាប់ពិភពលោកមួយនេះ និងលំបាកផងដែរ ប្រសិនបើព្រងើយកន្តើយនោះ»

ការយកលោក Slot មកដឹកនាំ Liverpool តពីលោក Jurgen Klopp ដែលបានលាឈប់ ក្រោយបញ្ចប់រដូវកាលនេះ ក្រុមបញ្ចប់ក្នុងតំណែងលេខ៣ នៅ Premier League 2023-2024 ចំណាយលុយអស់ ៩.៤លានផោនទៅឱ្យ Feyenoord តាំងពីខែមេសា ឆ្នាំ២០២៤ ជាថ្នូរនឹងការផ្តាច់កិច្ចសន្យារយៈពេល ១ឆ្នាំពីក្លិបលេងក្នុងលីគកំពូលរបស់ហូឡង់។

ការងារថ្មីនៅកីឡដ្ឋាន Anfield ប្រទេសអង់គ្លេសនេះ លោក Slot បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំ Liverpool រយៈពេល ៣ឆ្នាំដែលនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ តទៅ៕