(ឡុងដ៍)៖ លោក Tony Mowbray នឹងលាលែងពីតំណែងជាអ្នកចាត់ការក្លិប Birmingham City ដើម្បីផ្តោតលើការជាសះស្បើយពេញលេញ ក្រោយការវះកាត់សំខាន់មួយ។ នេះបើតាមក្លិបបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

បុរសវ័យ ៦០ឆ្នាំ ដែលបានឈប់សម្រាកពីតួនាទីរបស់លោក ក្នុងនាមជាអ្នកចាត់ការ កាលពីខែកុម្ភៈ មុនពេលដាក់ពាក្យឈប់សម្រាកព្យាបាលជំងឺកាលពីខែមីនានោះ បានជ្រើសរើសផ្តល់អាទិភាពចំពោះសុខភាពរបស់លោក និងចំណាយពេលវេលាជាមួយគ្រួសារទៀតផង។ នេះបើយោងតាមក្លិបបានបន្ថែម។

​លោក Mowbray បានចូលរួមជាមួយ Birmingham កាលពីខែមករា បន្ទាប់ពីលោក Wayne Rooney ត្រូវបានបណ្តេញចេញពីតំណែង។ លោកបានឈ្នះ ៤ប្រកួត ក្នុងចំណោម ៨ប្រកួត ក្នុងពេលដែលលោកដឹកនាំ៕