(សៀមរាប)៖ កាលពីថ្ងៃសុក្រទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន AIQAR មានមោទនភាពក្នុងការធ្វើឱ្យរថយន្តអគ្គិសនីអាចប្រើប្រាស់បានកាន់តែច្រើននៅក្នុងទីផ្សារកម្ពុជា តាមរយៈការពង្រីកសាខាចែកចាយតាមខេត្តជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងទឹកដីដ៏អស្ចារ្យនៃខេត្តសៀមរាប។ ក្នុងពិធីបើកសម្ភោធនេះមានការចូលរួមពី ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីបរិស្ថានរបស់កម្ពុជាកាន់តែល្អប្រសើរ។ បន្ថែមពីលើការសម្ពោធការិយាល័យតាំងបង្ហាញ AIQAR សាខាខេត្តសៀមរាប ក៏បានបើកដំណើរការស្ថានីយសាកថ្មល្បឿនលឿនទីពីរ ដោយសហការជាមួយក្រុមហ៊ុន EV Energy Tech បន្ទាប់ពីការបើកដំណើរការដំបូងកាលពីពីរខែមុននៅការិយាល័យតាំងបង្ហាញរបស់ AIQAR ភ្នំពេញ។
ក្រុមហ៊ុន EV Energy Tech គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឆ្នាំងសាករថយន្តអគ្គិសនីពីទីក្រុងហុងកុង ដែលបានចូលទីផ្សារកម្ពុជាកាលពីពេលថ្មីៗនេះ ដោយបង្ហាញពីវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយដាក់ឱ្យដំណើរការបណ្តាញសាកថ្ម ៨ស្ថានីយ៍ ដោយស្វ័យប្រវត្តិនៅឆ្នាំនេះ។
ប្រទេសនានាជុំវិញពិភពលោកកំពុងស្វែងយល់យ៉ាងសកម្មនូវអត្ថប្រយោជន៍នៃរថយន្តអគ្គិសនី ហើយនៅឆ្នាំ២០២៤ ប្រទេសកម្ពុជាកំពុងតែសម្របខ្លួនជាមួយនិន្នាការបៃតងរបស់ពិភពលោកនេះផងដែរ។ រដ្ឋាភិបាលកំពុងអភិវឌ្ឍយ៉ាងសកម្មនូវស្តង់ដារ និងលើកទឹកចិត្តអ្នកវិនិយោគឱ្យបង្កើតរោងចក្រផលិត និងនាំចូលរថយន្តអគ្គិសនីមកកាន់ទីផ្សារ ប្រទេសកម្ពុជា។ ម៉ាករថយន្តអគ្គិសនីថ្មីរបស់ ប្រទេសចិនបានចូលមកប្រទេសកម្ពុជា គឺម៉ាករថយន្ត AIQAR ដែលឈានមុខសម្រាប់យុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួនក្នុងការលើកកម្ពស់ ការបើកបរប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយឧស្ម័នពុលក្នុងបរិយាកាស និងបង្កើនលទ្ធភាពប្រើប្រាស់យានជំនិះទំនើបៗដែលមិនប៉ះពាល់ដល់បរិស្ថាននៅគ្រប់ផ្នែកទាំងអស់នៃប្រជាជនកម្ពុជា។
AIQAR ផ្ដល់ជូនលើសពីសេវាកម្មលក់រថយន្ត ពីព្រោះ AIQAR ប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាបៃតង ដែលនាំមកនូវការច្នៃប្រឌិតមិនត្រឹមតែសម្រាប់ឧស្សាហកម្មរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំបែកកំណត់ត្រា ទីផ្សារអត្រាការប្រាក់សម្រាប់ឥណទានរថយន្ត ដែលធ្វើឱ្យវាកាន់តែមាន តម្លៃសមរម្យបំផុតសម្រាប់អ្នកប្រើប្រាស់។
នៅចុងឆ្នាំ២០២៤ នេះក្រុមហ៊ុន EV Energy Tech មានគម្រោងដំឡើងស្ថានីយន៍សាកថ្មល្បឿនលឿនចំនួន ៤០ទីតាំង ដោយផ្តល់ក្បាលសាកសាកថ្មរថយន្តអគ្គិសនីចំនួន ៨០គ្រឿង និងស្ថានីយ៍សាករថយន្តអគ្គិសនីដែលមានល្បឿនលឿនបំផុត 600KW ដំបូងគេនៅទូទាំងប្រទេសកម្ពុជា។ លក្ខខណ្ឌពិសេសត្រូវបានអនុវត្តចំពោះម្ចាស់រថយន្ត AIQAR ដោយនឹងទទួលបាន ការសាកថ្មឥតគិតថ្លៃនៅស្ថានីយ៍ EV Energy Tech ក្នុងអំឡុងពេលឆ្នាំដំបូងបន្ទាប់ពីទិញរថយន្ត។
តាមរយៈភាពជាដៃគូជាមួយ EV Energy Tech និង ធនាគារព្រីនស៍ ក្រុមហ៊ុន AIQAR កំពុងធ្វើបដិវត្តន៍ឧស្សាហកម្មរថយន្តអគ្គិសនី នៅកម្ពុជាជាមួយនឹង ដំណោះស្រាយ ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ EV ។ AIQAR Finance បានចាប់ដៃគូជាមួយធនាគារព្រីនស៍ ដើម្បីចាប់ផ្តើមកម្មវិធីកម្ចីរថយន្តអគ្គិសនីផ្តាច់មុខដែលមានឈ្មោះថា "5&5 និង 7&7" ដែលកម្មវិធីនេះបានផ្តល់នូវអត្រាការប្រាក់ទាបបំផុតដំបូងគេនៅក្នុងប្រទេសកម្ពុជា ដោយជួយសម្រួលផលលំបាកផ្នែកហិរញ្ញវត្ថុ សម្រាប់ការទិញរថយន្តអគ្គីសនី និងលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពក្នុងប្រទេស។
នាយកប្រតិបត្តិលោក Sergei Bakulin បាននិយាយថា «កម្មវិធីឥណទាននេះពិតជាផ្ដល់ភាពងាយស្រួលដល់អតិថិជនណាស់ ដោយអ្នកប្រើប្រាស់អាចយកការចំណាយលើថ្លៃសាំងដើម្បីបង់រំលោះរថយន្តអគ្គីសនីទៅប្រើប្រាស់បាន ព្រោះអ្នកទាំងអស់គ្នាលែងត្រូវការការចាក់សាំងទៀតហើយ»។
ការបើកដំណើរការជាផ្លូវការនៃការិយាល័យ AIQAR ខេត្តសៀមរាប គឺជាការចាប់ផ្តើមនៃសករាជថ្មីក្នុងការបើកបរប្រកបដោយនិរន្តរភាព និងការបើកបរដើម្បីជួយដល់បរិស្ថានក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការច្នៃប្រឌិត ភាពងាយស្រួល និងថែរក្សា បរិស្ថាន។ AIQAR កំពុងឈានមុខគេឆ្ពោះទៅរកអនាគតបៃតង និងនិរន្តរភាពជាងមុន ដែលជាអនាគតនៃយានជំនិះឆ្លាតវៃ!