ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​នាថ្ងៃទី១៨ ខែឧសភា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហការឧបត្ថម្ភគាំទ្រ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE រយៈពេល ៥ឆ្នាំ ដើម្បីស្នាមញញឹម និងក្ដីសង្ឃឹមកុមារកម្ពុជា។

ការបន្តឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE ​ រយៈពេល៥ឆ្នាំទៀតនេះ គឺដោយសារតែផ្នត់គំនិត ខ្មែរជួយខ្មែរ នៅតែដក់ជាប់បេះដូងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ​

វិស័យកីឡានៅកម្ពុជា គឺជាវិស័យដ៏ធំមួយដែល ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរ ចូលរួមឧបត្ថម្ភគាំទ្រ និងលើកស្ទួយឱ្យវិស័យមួយនេះមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។

ក្នុងស្មារតី ខ្មែរស្រលាញ់ខ្មែរ គាំទ្រអ្វីដែលខ្មែរមាន ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាជំរុញឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យ ដើម្បីសាងមុខមាត់ខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ ប្រៀបដូចជាការខិតខំកសាងម៉ាកយីហោរបស់ ខ្មែរ ប៊ែវើរីជីស ឱ្យពិភពលោកបានស្គាល់ផលិតផល «Made in Cambodia» គុណភាពស្តង់ដារពិភពលោកដូចគ្នា៕