(ឡុងដ៍)៖ ក្លិបស្ករគ្រាប់ Everton បានចាប់អារម្មណ៍ក្នុងការចុះកិច្ចព្រមព្រៀងខ្ចីជើង ខ្សែបម្រើ Kalvin Phillips រយៈពេល ១រដូវកាលពីក្លិប Manchester City ដែលជាម្ចាស់ពានរង្វាន់ជើងឯកលីគ Premier League រដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

Phillips បានចូលរួមជាមួយ City ផ្ទេរមកពី Leeds United ក្នុងតម្លៃខ្លួន ៤៥លានផោនកាលឆ្នាំ២០២២ ប៉ុន្តែត្រូវបានបញ្ជូនទៅលេងខ្ចីជើងនៅក្លិបញញួរធំ West Ham United កាលពីរដូវកាលមុន។

កីឡាករវ័ ២៨ឆ្នាំរូបនេះ​ គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេស ដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ 2020 European Championship ប៉ុន្តែឥឡូវនេះ មិនស្ថិតក្នុងការចាប់អារម្មណ៍ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Gareth Southgate នោះទេ ហើយក៏មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់ដែរ៕