(បាសេឡូណា)៖ ខ្សែការពារក្លិប FC Barcelona កីឡាករ Chadi Riad ដែលបានលេងខ្ចីជើងនៅក្លិប Real Betis រដូវកាលមុននោះ នឹងត្រូវពិនិត្យសុខភាព នៅក្លិប Crystal Palace ក្នុងសប្តាហ៍នេះ មុនពេលចូលរួមជាមួយពួកគេក្នុងតម្លៃផ្ទេរ ១២លានផោន បូកនឹងប្រាក់បន្ថែម ២លានផោនទៀត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

Palace បានស្ថិតក្នុងការចរចាចាប់តាំងពីសប្តាហ៍មុន ដើម្បីផ្ទេរខ្សែការពារកណ្តាលរូបនេះ ហើយពេលនេះកិច្ចព្រមព្រៀងជិតនឹងសម្រេចបានហើយ។

កីឡាករវ័យ ២០ឆ្នាំ ដែលបានលេង ២លើកឱ្យក្រុមជម្រើសជាតិម៉ារ៉ុកនេះបានចូលរួមជាមួយ Betis ផ្ទេរពីក្លិប Barcelona កាលពីរដូវក្តៅមុន និងបានបង្ហាញខ្លួន ៣០លើកផងដែរ។

សូមជម្រាបថា Crystal Palace បានបិទបញ្ចប់រដូវកាលមុន ក្នុងទម្រង់លេងយ៉ាងល្អ ដោយបានឈ្នះ ៦ប្រកួត ក្នុងចំណោម ៧ប្រកួតចុងក្រោយរបស់ពួកគេ៕