(ប៊ែកឡាំង)៖ កីឡាករបាល់ទាត់មានដល់ទៅ ៨រូប ត្រៀមធ្វើព្យុះធ្វើភ្លៀងក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់នាខែក្រោយនេះ។

ជើងខ្លាំងទាំង ៨នាក់ខាងលើ ត្រូវបានចម្រាញ់ចេញក្នុងចំណោម ២៤ក្រុម (ប្រទេស) ដែលត្រៀមលេងនៅ Euro លើកទី១៧ ចាប់ពីថ្ងៃទី១៥ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) នៅប្រទេសអាល្លឺម៉ង់តែមួយគត់ តាមរយៈការចេញផ្សាយដោយគេហទំព័រ Imago.com។

កីឡាករទាំង ៨នាក់នោះរួមមានដូចខាងក្រោម៖
១៖ Kylian Mbappe (បារាំង)
២៖ Jude Bellingham (អង់គ្លេស)
៣៖ Lamine Yamal (អេស្ប៉ាញ)
៤៖ Kenan Yildiz (តួកគី)
៥៖ Rasmus Hojlund (ដាណឺម៉ាក)
៦៖ Cristiano Ronaldo (ព័រទុយហ្គាល់)
៧៖ Xavi Simons (ហូឡង់)
៨៖ Jamal Musiala (អាល្លឺម៉ង់)៕