(បាសេឡូណា)៖ ក្រុមបាល់ទាត់ FC Barcelona បានឈានដល់កិច្ចព្រមព្រៀង ក្នុងការតែងតាំងលោក Hansi Flick ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ស្ថិតក្រោមកិច្ចសន្យា ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លោក Flick មានស្ថិតិឈ្នះ ៨៣% កាលនៅដឹកនាំក្លិប Bayern Munich មុនពេលត្រូវបានអាល្លឺម៉ង់ដកតួនាទីធំនេះនាអំឡុងខែកញ្ញា ឆ្នាំ២០២៣។ លោកត្រូវបានតែងតាំងដឹកនាំ Barcelona ជំនួសលោក Xavi Hernandez ដែលត្រូវបានដកតំណែងកាលពីសប្តាហ៍មុន។

  1. នៅចាំបានថា បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះធ្លាប់បានដឹកនាំ Bayern Munich ឈ្នះពាន៣ ក្នុង ១រដូវកាល ជាមួយនឹងពាន Bundesliga, German Cup និង UEFA Champions League ថែមទៀតផងកាលឆ្នាំ២០២០។ លោក Hansi Flick នឹងបន្តដឹកនាំខ្សែប្រយុទ្ធ Robert Lewandowski ដែលធ្លាប់ធ្វើការរួមគ្នានៅកីឡដ្ឋាន Allianz Arena អំឡុង ២រដូវកាលនៅអាល្លឺម៉ង់។

លោក Flick បានទំនេរពីការងារមានរយៈពេល ៨ខែមកហើយ គិតចាប់តាំងពីអាល្លឺម៉ង់បញ្ចប់តំណែងរួចមក៕