(រ៉ូម)៖ គ្រូបង្គោលក្រុមជម្រើសជាតិអ៉ីតាលី Luciano Spalletti បានប្រកាសផ្លូវការកីឡាករចំនួន ២៦នាក់ចុងក្រោយរបស់លោក សម្រាប់ព្រឹត្តិការណ៍ 2024 European Championship ខណៈខ្សែបម្រើ Nicolo Barella ក៏ត្រូវបានកោះហៅផងដែរ បើទោះបីជាបានអវត្តមាន ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ដោយសារបញ្ហារបួសក្តី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

Barella ដែលជាកីឡាករសំខាន់ ក្នុងផែនការរបស់លោក Spalletti នោះ បានអវត្តមានពីការប្រកួតលទ្ធផលស្មើ ០-០ ទល់នឹងតួកគី កាលពីថ្ងៃអង្គារ ប៉ុន្តែបញ្ហារបួសសាច់ដុំកម្រិតស្រាលរបស់លោក មិនបានធ្វើឱ្យកីឡាករលេងនៅក្លិប Inter Milan រូបនេះ ស្ថិតនៅក្រៅក្រុមជម្រើសនោះទេ។

សូមជម្រាបថា ​​អ៉ីតាលីនៅមានការប្រកួតកម្តៅសាច់ដុំ ១លើកទៀត ទល់នឹងក្រុមបូស្នៀ នៅថ្ងៃអាទិត្យសប្តាហ៍នេះ មុនពេលពួកគេធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីការពារពានរង្វាន់ជើងឯកដោយស្ថិតក្នុងពូល B ដែលត្រូវប៉ះអេស្ប៉ាញ ក្រូអាត និងអាល់បានី៕