(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មួយដែលឈានមុខគេ បានផ្តល់ភាពរីករាយចំពោះការសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ជាមួយនឹងកម្មវិធីសប្បុរសធម៌ដែលរួមមានដូចជាការលាបថ្នាំថ្មីលើអគារសាលារៀន ការបរិច្ចាគ សៀវភៅនិងសម្ភារៈបរិក្ខារប្រើប្រាស់សម្រាប់កាសិក្សា សម្ភារៈជំនួយសង្គ្រោះបឋម និងការដាំដើមឈើ។

បុគ្គលិក ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ចំនួន៤៦ នាក់ បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ នៅសាលាបឋមសិក្សាស្រែរនោង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ រួមជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ២៩ នាក់ និងសិស្សានុសិស្សចំនួនប្រមាណ ១៥០ នាក់ ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សចំនួន ៦៧៨ នាក់ ដែលបាន ចំណាយពេលវេលាសរុបចំនួនជាង ៨,០០០ ម៉ោង ក្នុងសកម្មភាពសប្បុរសធម៌នេះ។ ជំនួយសប្បុរសធម៌នេះ គឺជាផ្នែក មួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសម្រាប់សាជីវកម្ម (CSR) របស់ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)។

សកម្មភាពសប្បុរសធម៌ខាងលើ ដែលមានដូចជាការលាបថ្នាំថ្មីលើអគារសាលារៀន ការបរិច្ចាគសៀវភៅ និងសម្ភារៈ បរិក្ខារប្រើប្រាស់សម្រាប់កាសិក្សា សម្ភារៈជំនួយសង្គ្រោះបឋម និងការដាំដើមឈើ បានធ្វើឡើងដោយសហការជាមួយ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរឃុំស្រែរនោង ដែលបានកំណត់ថាសាលាបឋមសិក្សានេះ គឺជាគ្រឹះស្ថានដែលត្រូវ ការការកែលម្អ និងការផ្គត់ផ្គង់។

លោក Ashok Muthu អគ្គនាយកក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «យើងមានមោទកភាពណាស់ដែលបានក្លាយជាផ្នែកនៃសកម្មភាពសប្បុរសធម៌នេះ ដែលស្របតាម ចក្ខុវិស័យរបស់យើងក្នុងការបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា ហើយយើងជឿជាក់ថា ការអប់រំ គឺជា គន្លឹះក្នុងការរំដោះសក្តានុពលរបស់យុវជនជំនាន់ក្រោយនាពេលអនាគត ហើយយើងសង្ឃឹមថា តាមរយៈ ការកែលម្អ ស្ថានភាពរបស់សាលាបឋមសិក្សាឲ្យបានល្អប្រសើរឡើងវិញ យើងក៏អាចជំរុញសិស្សានុសិស្ស ឲ្យបន្តក្ដីសុបិន និង ក្ដីប្រាថ្នាសម្រាប់អនាគតដ៏ត្រចះត្រចង់របស់ ពួកគេផងដែរ»។

តំណាងនាយកសាលាបឋមសិក្សាស្រែរនោង បានថ្លែងថា «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏សប្បុរស ដល់សាលាបឋមសិក្សានេះ។ អគារដែលទើបលាបពណ៌ថ្មី បានធ្វើឲ្យសាលាបឋមសិក្សា ថ្នាក់រៀន និងបរិវេណសាលាបឋមសិក្សាលេចរូបរាងកាន់ តែល្អប្រសើរឡើងមួយកម្រិតថែមទៀត។ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូពិតជាសប្បាយរីករាយ និងទទួលបាន ការជំរុញទឹកចិត្តឲ្យខិតខំរៀនសូត្រ ហើយលោកគ្រូអ្នកគ្រូ ក៏ខិតខំប្រឹងប្រែងបង្រៀនថែមទៀត ដែលជំរុញឲ្យបរិយាកាសរៀនសូត្រ និងការបង្រៀនកាន់តែប្រសើរឡើង»

សកម្មភាពសប្បុរសធម៌របស់ ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ត្រូវបានកោតសរសើរដោយអាជ្ញាធរឃុំ និងសហគមន៍មូលដ្ឋាន ដែលជឿជាក់ថាការលាបថ្នាំថ្មីលើអគារសាលាបឋមសិក្សា ការដាំដើមឈើ និងការបរិច្ចាគនានា នឹងជំរុញទឹកចិត្តឲ្យមានមោទកភាព និងភាពជាម្ចាស់ក្នុងចំណោមសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យា បាលសិស្សានុសិស្សនៅមូលដ្ឋានថែមទៀតផង។

គំនិតផ្តួចផ្តើមជួយដល់ការអប់រំរបស់សិស្សានុសិស្ស និងសាលាបឋមសិក្សានេះ គ្រាន់តែជាសកម្មភាពទំនួលខុសត្រូវ សង្គមសម្រាប់សាជីវកម្ម (CSR) មួយក្នុងចំណោមសកម្មភាពទំនួលខុសត្រូវ សង្គមសម្រាប់សាជីវកម្មជាច្រើនទៀត ដែលក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី បាននឹងកំពុងអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្ត ក្នុងការផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅសង្គម និងថែរក្សាបរិស្ថានវិញ ដើម្បីបង្កើតផលជាវិជ្ជ មានតាមរយៈផលិតផល សេវាកម្ម និងសកម្មភាពរបស់ខ្លួន៕