(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវផលិតផលធានារ៉ាប់រងថ្មីរបស់ខ្លួនដែលមានឈ្មោះថា GC សុខសាន្ដ។ ផលិតផលនេះត្រូវបានរចនាឡើងដើម្បីផ្តល់ការការពារកាន់តែប្រសើរឡើង ជាមួយនឹងភាពបត់បែន ដោយធានាថាអតិថិជនអាចការពារមនុស្សជាទីស្រលាញ់របស់ពួកគេ និងអនាគតហិរញ្ញវត្ថុប្រកបដោយសន្តិភាពផ្លូវចិត្តក្នុងករណីមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។

គម្រោង GC សុខសាន្ដ គឺជាគម្រោងធានារ៉ាប់រងអាយុជីវិតរយៈពេលមួយឆ្នាំដែលផ្តល់នូវគុណតម្លៃដ៏ល្អអស្ចារ្យ និងត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការការពារកម្រិតខ្ពស់មួយក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍សម្រាប់គ្រួសារ និងបុគ្គលផ្ទាល់ខ្លួន។ ជាមួយនឹងជម្រើសនៃការធានារ៉ាប់រងដ៏សម្បូរបែប អតិថិជនអាចជ្រើសរើសផែនការធានារ៉ាប់រងដែលស្របទៅនឹងតម្រូវការ និងថវិកាផ្ទាល់ខ្លួនរបស់ពួកគេ។ បន្ថែមពីនេះ គម្រោងធានារ៉ាប់រងនេះ បានផ្តល់នូវការការពារលើគ្រោះថ្នាក់ជាយថាហេតុដ៏ខ្ពស់រហូតដល់ដប់ដងនៃទឹកប្រាក់ធានារ៉ាប់រងក្នុងករណីដែលមិនមានបណ្តាលមកពីគ្រោះថ្នាក់ ដោយផ្តល់ឱ្យអតិថិជននូវសន្តិភាពផ្លូវចិត្តកាន់តែល្អប្រសើរ។

លោកស្រី Lao Choi Ian អគ្គនាយិកានៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ បានថ្លែងថា «យើងខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការដាក់បង្ហាញនូវគម្រោង GC សុខសាន្ដនេះ ដល់អតិថិជនរបស់យើង ហើយវាគឺជាផ្នែកមួយនៃការបន្តប្តេជ្ញាចិត្តក្នុងការបង្កើតអ្វីដែលថ្មី ដោយផ្តោតសំខាន់ទៅលើតម្រូវការរបស់អតិថិជនជាក់ស្តែង»

លោកស្រីបន្តថា «ផលិតផលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើង ក្នុងការផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់អតិថិជន ខណៈពេលដែលផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដ៏ល្អ ជាមួយនឹងបុព្វលាភដែលមានតម្លៃសមរម្យ»

បន្ថែមពីលើជម្រើសនៃការធានារ៉ាប់រងជាច្រើន គម្រោង GC សុខសាន្ដ ផ្តល់ជូននូវតម្លៃដ៏ប្រកួតប្រជែងមួយ ដែលអនុញ្ញាតឱ្យក្រុមគ្រួសារអ្នកអាចធ្វើការធានារ៉ាប់រងទាំងឪពុក និងម្តាយបានរហូតដល់ ៥៦,០០០ ដុល្លារក្នុងម្នាក់ និងកូនពីរនាក់រហូតដល់ ១៤,០០០ ដុល្លារក្នុងម្នាក់ ដោយចំណាយត្រឹមតែ ១៦៨ ដុល្លារប៉ុណ្ណោះ។ ជាមួយនឹងដំណើរការនៃការស្នើសុំដែលមានភាពងាយស្រួល និងសាមញ្ញ ការការពារអ្នក និងគ្រួសារអ្នកគឺពិតជាងាយស្រួល និងឆាប់រហ័យ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង GC សុខសាន្ដ និងការផ្តល់អត្ថប្រយោជន៍ដល់អ្នក និងគ្រួសារអ្នក សូមចូលទៅកាន់គេហទំព័រ https://www.gc-life.com.kh/kh/gc-soksan ឬទាក់ទងមកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ នៅថ្ងៃនេះ។

សូមជម្រាបថា ក្រុមហ៊ុនជីស៊ី ឡាយហ្វ៍ អ៊ិនសួរេន ម.ក (ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍) គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយ គឺធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាពទាំងអស់៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ ០២៣ ៩៨៩ ២១៨ / ០៩៨ ៩៨៩ ២១៨ ឬចូលទៅកាន់គេហទំព័រ www.gc-life.com.kh