(ឡុងដ៍)៖ សំឡេងគាំទ្រ ១៩-១ ពីបណ្តាក្លិបទាំង ២០លេងក្នុងលីគកំពូលអង់គ្លេស បន្តគាំទ្រឱ្យមានប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR នៅ Premier League ទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការបោះឆ្នោតស្ទង់មតិចំពោះការបន្តប្រើប្រាស់ ឬក៏បោះបង់ចោលប្រព័ន្ធនេះ គឺត្រូវបានធ្វើឡើងនាយប់មិញនេះ បន្ទាប់ពី VAR មានវត្តមាននៅ Premier League តាំងពីឆ្នាំ២០១៩ មក ជាមួយនឹងការបង្កកំហុសមួយចំនួនផងដែរ រហូតដល់ថ្នាក់ធ្វើឱ្យក្លិបមួយចំនួនពិចារណាឡើងវិញថែមទៀតផង។

សម្រេចជាលទ្ធផល មានដល់ទៅ ១៩ក្លិបឯណោះ បានបោះឆ្នោតគាំទ្រឱ្យបន្តប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយការ អាជ្ញាកណ្តាលដដែល និងមានតែ ១ក្លិបប៉ុណ្ណោះ ដែលបានបោះឆ្នោតប្រឆាំង។

យ៉ាងណាក៏ដោយ ទាំងក្លិប និងកីឡាករទាំងអស់តែងតែប្រាថ្នាចង់បានឱ្យ VAR មានការសម្រេចចិត្តដ៏ឆាប់រហ័ស និងប្រកបដោយតម្លាភាពផងដែរ ជាពិសេសត្រង់ចំណុចជំហរក្រៅល្បែង (offside) តែម្តង ដែលជាចំណុចចាប់ផ្តើមមុនគេ ដ្បិតបញ្ហានេះតែងតែមានភាពចម្រូងចម្រាស់នៅលើទីលាន៕