(ភ្នំពេញ)៖ បន្ទាប់ពីបានចេញបទចម្រៀង «KOV» និងបទ «Alright» នៅក្នុងអាល់ប៊ុមចម្រៀង Black-Red រួចមក កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង លើស្នាដៃថ្មីរបស់តារាចម្រៀង តន់ ចន្ទសីម៉ា នៅក្នុង ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា។ ដោយឡែកថ្មីៗនេះកញ្ញា តន់ ចន្ទសីម៉ា បានបន្ថែមនូវរសជាតិថ្មីមួយបែបផ្សេងទៀត ក្នុងបទចម្រៀង «Unlucky Day» ស្តាប់ហើយគួរឱ្យចង់ស្តាប់ទៀត បើទោះបីជាបទចម្រៀងនេះ ហាក់បីដូចជាបង្កប់នូវអត្ថន័យក្រៀមក្រំ សេដបន្តិចក្តី។

តារាចម្រៀង តន់ ច័ន្ទសីម៉ា មិនត្រឹមតែផ្លាស់ប្តូរទាំងស្ទីលតុបតែងខ្លួន និងស្ទីលច្រៀងនៅក្នុងបទចម្រៀង «Unlucky Day» ប៉ុណ្ណោះទេ នាងថែមទាំងបានធ្វើឱ្យអ្នកគាំទ្រស្លុងអារម្មណ៍ ទៅតាមអត្ថន័យនៃបទចម្រៀងនេះ ទាំងក្បាច់រាំ ទាំងទឹកមុខ កញ្ញា តន់ ចន្ទសីម៉ា ទទួលបានការសរសើរខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីបានទស្សនាបទចម្រៀងនេះរួច។

ក្នុងអាល់ប៊ុមចម្រៀង Black-Red បានបង្ហាញឱ្យឃើញថា តារាចម្រៀង តន់ ចន្ទសីម៉ា កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលពិបាកនិងរកគូប្រដូចបាន ថ្វីដ្បិតតែបទ «Unlucky Day» ធ្លាប់បានចេញប៉ុន្មានខែមុនមកហើយក្តី តែរសជាតិថ្មីនៅក្នុងអាល់ប៊ុមចម្រៀង Black-Red កាន់តែបង្ហាញឱ្យឃើញថា កញ្ញា តន់ ចន្ទសីម៉ា ពិតជាខ្លាំងមិនធម្មតា មិនថារសជាតិ សេដខូចចិត្ត តែនាងអាចធ្វើឱ្យអ្នកជុំវិញខ្លួនសប្បាយជាមួយបទចម្រៀងនេះ។ ជាក់ស្តែងតាមរយៈវិដេអូនៃបទចម្រៀង «Unlucky Day» ដែលមហាជនបានឃើញស្រាប់។

កញ្ញា តន់ ចន្ទសីម៉ា ក៏នឹងត្រៀមចេញបទចម្រៀងថ្មីៗ ជាបន្តបន្ទាប់ទៀត ដើម្បីតម្រូវទីផ្សារបច្ចុប្បន្ន ជាក់ស្តែងរាល់បទចម្រៀងរបស់នាង បានចេញលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបម្តងៗ គឺសន្ទុះនៃការគាំទ្រខ្លាំងមិនធម្មតាទេ និងមានអ្នកចូលមើលរាប់លានដងត្រឹមតែរយៈពេលខ្លី។

តាមរយៈស្នាដៃថ្មីរបស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា គឺបានធ្វើឱ្យមហាជនជាច្រើនពេញចិត្ត និងលាន់មាត់សរសើរមិនដាច់ពីមាត់ ជាពិសេសការតុបតែងខ្លួន ការតុបតែងឆាក ប្លង់ និងការកាត់តជាដើម គឺពិតជាប្លែក និងគួរឱ្យចាប់អារម្មណ៍។ កុំភ្លេចរង់ចាំស្នាដៃថ្មីរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ជាបន្តទៀត នៅក្នុងបទចម្រៀងថ្មីៗពីអាល់ប៊ុម Black-Red៕