(ភ្នំពេញ)៖ កាលពីថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ សាលាញូវហ្គេតវ៉េអន្តរជាតិ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសាលាញូវហ្គេតវ៉េអន្តរជាតិ និងសាកលវិទ្យាល័យ Oxford នេះគឺជាពេលវេលាប្រវត្តិសាស្ត្រក្នុងវិស័យអប់រំកម្ពុជា។

ជាមួយនឹងភាពជាដៃគូដ៏សំខាន់នេះ សាលាញូវហ្គេតវ៉េអន្តរជាតិ មានមោទនភាពដែលក្លាយជាសាលា Oxford ដំបូងគេបង្អស់ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះនាំមកក្នុងយុគសម័យថ្មីនៃឧត្តមភាពនៃការអប់រំ ដោយផ្តល់ជូនសិស្សានុសិស្សនូវលទ្ធភាពទទួលបានសញ្ញាបត្រអន្តរជាតិកំរិតថ្នាក់ទី១០ និងថ្នាក់ទី១២ ដែលមានឈ្មោះថា Oxford International Certificate for General Education (IGCSE) និង Advanced Level (A Level) ។

តាមរយៈគំនិតផ្តួចផ្តើមនេះ សាលាញូវហ្គេតវ៉េអន្តរជាតិបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវការអប់រំលំដាប់ពិភពលោក ដែលបំពាក់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹងដែលត្រូវការដើម្បីរីកចម្រើននៅក្នុងពិភពលោកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០១៧ ៧១៧ ៨៧៩ ឬ Facebook Messenger «New Gateway International School»។