(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា ប៉ះម៉ុងហ្គោលី នឹងធ្វើចាប់ផ្តើមនាល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនេះជាប្រកួតមិត្តភាពអន្តរជាតិជើងទី១ រវាងក្រុមទាំង២ ខណៈសំបុត្រមានដាក់លក់ផ្ទាល់នៅមុខកីឡដ្ឋាន ដោយមានតម្លៃសំបុត្រមាន ២ប្រភេទ ដោយប្រភេទទី១ Zone A មានតម្លៃ ៣០,០០០ រៀល នឹងសំបុត្រប្រភេទ២ Zone B មានតម្លៃ ១៥,០០០ រៀល ដោយការប្រកួតធ្វើឡើងនាវេលាម៉ោង ៦:០០ល្ងាចនេះ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និងម៉ុងហ្គោលី បានណាត់គ្នាប្រកួតមិត្តភាពចំនួន ២ប្រកួត ដោយជើងទី១ ត្រូវប្រកួតលើទឹកដីកម្ពុជា នាវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែមិថុនា និងជើងទី២ ត្រូវប្រកួតលើទឹកដីម៉ុងហ្គោលីវិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។ ដូច្នេះក្រោយបញ្ចប់ការប្រកួតនារាត្រីថ្ងៃសុក្រស្អែក ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរទៅម៉ុងហ្គោលីតែម្ដង ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជើងទី២ នាដើមសប្ដាហ៍ក្រោយ៕