(សៀមរាប)៖ ឆ្លៀតឱកាសក្នុងកម្មវិធីបោះជំរំយុវជនប្រចាំឆ្នាំ ក្រុមហ៊ុន DHLCambodia រួមជាមួយអង្គការបង្រៀនដើម្បីកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ចំនួន៤៥នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះចំនួន៥០០ដើម នៅបរិវេណខាងលិចប្រាសាទព្រហ្មកិល។

នេះជាយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕