(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវីធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានផ្ដល់ឱកាសដ៏កម្រមិនធ្លាប់មានដល់បេក្ខជនជ័យលាភី MasterChef Cambodia រដូវកាលទី៣ នោះគឺឱកាសការងារជាចុងភៅនៅសណ្ឋាគារលំដាប់ពិភពលោកផ្កាយ៥ Hyatt Regency Phnom Penh។

រដូវកាលទី៣នេះ ពិតជាពិសេសជាងរដូវកាលណាៗទាំងអស់សម្រាប់បេក្ខជនជ័យលាភី MasterChef Cambodia កន្លងមក។ MasterChef Cambodia ជាកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញលំដាប់ពិភពលោក ហើយប្រជាជនខ្មែរក៏ធ្លាប់បានទស្សនាពីមុនរួចមកហើយ។

ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខ បានជួយជ្រោមជ្រែងក្នុងការនាំយកកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោកនេះមកកម្ពុជាម្ដងទៀត នោះគឺ MasterChef Cambodia រដូវកាលទី៣ ដែលមានការឧបត្ថម្ភផ្ដាច់មុខពី CAMBODIA LITE, ទឹកក្រូច IZE COLA និងភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី។

គួរបញ្ជាក់ដែរថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក «Made in Cambodia» ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំល្អបំផុតពីសហគមន៍អឺរ៉ុប ដែលជំរុញឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ចំនួន៣៧គ្រឿងច្រើនជាងគេបំផុតនៅកម្ពុជាពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, វិញ្ញាបនបត្រ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, វិញ្ញាបនបត្រ ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕