(ហេរ៉ូហ្សេនណ័រ)៖ ខ្សែបម្រើអាល្លឺម៉ង់ Aleksandar Pavlovic នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 ដោយសារមានជំងឺ ហើយគ្រូបង្វឹក Julian Nagelsmann បានកោះហៅកីឡាករ Emre Can មកជំនួស ១ថ្ងៃ មុនពេលការប្រកួតបើកឆាករបស់ពួកគេ ទល់នឹងក្រុមស្កុតឡេន នៅថ្ងៃទី១៤ ខែមិថុនា។ នេះបើតាមការបញ្ជាក់ពីក្រុម ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
អាល្លឺម៉ង់ នឹងចាប់ផ្តើមព្រឹត្តិការណ៍ ក្នុងនាមជាម្ចាស់ផ្ទះ ទល់នឹងក្រុមស្កុតឡេន នៅថ្ងៃសុក្រ ក្នុងពូល A ដែលក្នុងនោះ ក៏មានហុងគ្រី និងស្វីសផងដែរ។
Pavlovic វ័យ ២០ឆ្នាំរបស់ក្លិប Bayern Munich បានរីករាយជាមួយនឹងភាពរីកចម្រើនក្នុងរដូវកាលនេះ ដែលទទួលបានការកោះហៅឱ្យលេងក្នុងក្រុមជម្រើសជាតិ ប៉ុន្តែបញ្ហាជំងឺ ដែលធ្វើឱ្យរូបលោកត្រូវអវត្តមាន ពីការប្រកួតកម្តៅសាច់ដុំចុងក្រោយរបស់ពួកគេ ទល់នឹងក្រុមក្រិកកាលពីសប្តាហ៍មុន។
ដោយឡែក កីឡាករ Can មានរដូវកាលដ៏មមាញឹកជាមួយនឹងក្លិប Borussia Dortmund ដោយក្លិបបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ដែលពួកគេចាញ់ Real Madrid៕