(បរទេស)៖ បាល់ទាត់ជាប្រភេទកីឡាមួយ ដែលពេញនិយមជាងគេលើពិភពលោក មាននៅគ្រប់បណ្តាប្រទេសទាំងអស់កំពុងមានការបង្កើតលីគប្រកួតប្រជែងដណ្តើមពានរង្វាន់រៀងរាល់ឆ្នាំ ជាមួយការបង្កើតពានរង្វាន់និមួយមានតម្លៃផ្សេងពីគ្នាទៅតាមសារធាតុផ្សំ ។
បាល់ទាត់ជាកីឡាដ៏ពេញនិយមបំផុតរបស់ពិភពលោក ដែលមិនមែនគ្រាន់តែជាការប្រកួតយកឈ្នះចាញ់ និងការកម្សាន្តសប្បាយនោះទេ ក៏ប៉ុន្តែការដាក់ពានរង្វាន់ក្នុងដណ្តើមជយលាភី គឺសំខាន់ដោយពាននិមួយៗ ត្រូវបានបង្កើតឡើងដោយការផ្ចិតផ្ចង់ និងប្រើប្រាស់វត្ថុធាតុផ្សំខុសៗគ្នាទៅមានតម្លៃ ដើម្បីដាក់ឱ្យក្រុមប្រកួតប្រជែងដណ្តើមយក។
ដូចនេះ Fresh News Plus សូមលើកយកនៅពានរង្វាន់ដែលមានការផ្ចិតផ្ចង់ធ្វើឡើងយ៉ាងល្អ និងមានតម្លៃខ្ពស់ក្នុងបង្កើតទាំង៩ ដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក ដោយដកស្រងពី Vanguardngr ដែលចេញផ្សាយក្នុងឆ្នាំ២០២៤ ៖
១៖ ពានរង្វាន់បាល់ទាត់ FIFA World Cup មានតម្លៃ ២០លានដុល្លា បង្កើតឡើងដោយបុរសសញ្ជាតិអ៉ីតាលី Silvio Gazzaniga នៅឆ្នាំ១៩៧៤ ដោយមានទម្ងន់ ៦.១គីឡូក្រាម ស្រោបដោយធាតុមាសសុទ្ធ (18-carat gold) ដែលស្មើនិង ៧៥ភាគរយនៃធាតុមាសសុទ្ធ និងមានកម្ពស់ ៣៦.៨សង់ទីម៉ែត្រ ។
៤៖ ពានរង្វាន់លីគអង់គ្លេស FA Cup មានតម្លៃរហូតដល់ ១.១៨លានដុល្លា ដែលផ្សំឡើងពីប្រាក់សុទ្ធ។
៥៖ ពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations មានតម្លៃប្រមាណ ១៥០.០០០ម៉ឺនដុល្លា ដែលក្នុងឆ្នាំ២០០១ ការពានរង្វាន់ទីបីត្រូវបានបង្ហាញ មានធាតុផ្សំពីមាស ដែលបានរចនា និងផលិតនៅប្រទេសអ៊ីតាលី។
៦៖ ពានរង្វាន់លីគកំពូលអ៉ីតាលី Serie A ផលិតដោយសិប្បករដ៏ល្បីឈ្មោះលោក Ettore Calvelli នៅឆ្នាំ១៩៦០ មានទម្ងន់ ៨គីឡូក្រាម កម្ពស់ ៥៨សង់ទីម៉ែត្រ មានតម្លៃប្រមាណ ៦៦.០០០ម៉ឺនដុល្លា។
៧៖ ពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga ត្រូវបានរៀបចំធ្វើឡើងនៅឆ្នាំ១៩៦៤ ដោយសាស្ត្រាចារ្យសិល្បះ និងសិប្បករលោក Elisabeth Treskow ពាននេះមានទម្ងន់ ១១គីឡូក្រាម មានរាងជាខែលពណ៌ប្រាក់ និងមានដុំរ៉ែគ្រីស្តាល ៧១.៩៨ការ៉ាត់ ជាមួយលាយធាតុមាស និងប្រាក់ ជាមួយតម្លៃ ៥៧.១០២ដុល្លារ ។
៨៖ ពានរង្វាន់ UEFA Champions League ជាពានធំប្រចាំក្របខណ្ឌលីគអឺរ៉ុប ពាននេះបង្កើតឡើងដោយធាតុប្រាក់សុទ្ធ មានតម្លៃប្រមាណ ១៥.០០០ម៉ឺនដុល្លារ ។
៩៖ ពានរង្វាន់លីគកំពូលអង់គ្លេស Premier League ត្រូវបានផលិតឡើងដោយធាតុផ្សំប្រាក់ និងស្រោបមាស ជាមួយត្បូងអាហ្រ្វិក មានពណ៌បៃតង ដោយមានតម្លៃសរុប ១០.០០០ម៉ឺនដុល្លារ ៕