(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផលភេសជ្ជៈប៉ូវកម្លាំង ម៉ាក M-150 របស់ក្រុមហ៊ុន អេច អេស ស៊ី ត្រេឌីង ឯ.ក។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលភេសជ្ជៈប៉ូវកម្លាំង ពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុន អេច អេស ស៊ី ត្រេឌីង ឯ.ក ក្នុងប្រទេសកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Osotspa Public Company Limites ដូចចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ»

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖