(រ៉ូម)៖ ខ្សែប្រយុទ្ធសញ្ជាតិស្វីស កីឡាការិនី Alisha Lehmann បានចាកចេញពីក្លិប Aston Villa ទៅចូលរួមជាមួយ Juventus លើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ។ នេះបើយោងតាមក្លិបលេងនៅលីគ Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។
Lehmann ដែលបានបង្ហាញខ្លួនជាង ៥០លើកសម្រាប់ក្រុមជម្រើសជាតិស្វីសនោះ បានលេង ៥៨ប្រកួតក្នុងលីគ Women's Super League (WSL) សម្រាប់ Villa នៅអំឡុងពេលរួមរស់បាន ៣ឆ្នាំរបស់នាង ដោយរកបាន ៩គ្រាប់ដែរ។
សូមរំលឹកថា មិត្តប្រុសរបស់កីឡាការិនី Lehmann គឺកីឡាករអន្តរជាតិប្រេស៊ីល Douglas Luiz បានចុះកិច្ចសន្យាជាមួយក្លិប Juventus ផ្នែកបុរស ផ្ទេរមកពីក្លិប Villa កាលពីសប្តាហ៍មុន៕