(ភ្នំពេញ)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានប្រកាសកម្មវិធីប្រកួតប្រជែងជ្រើសរើសអ្នកដឹកនាំ នាពេលអនាគត ( IIC FUTURE LEADERS COMPETITION 2024 )។ កម្មវីធីប្រកួតប្រជែងកម្រិតអន្តរជាតិនេះ ទទួលបានការឧបត្ថម្ភគាំទ្រ ដោយនិយ័តករទូរគមនាគមន៍កម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ,Infocomm Media Development Authority សឹង្ហបុរី , ការិយាល័យនៃអាជ្ញាធរគមនាគមន៍ហុងកុង, ក្រុមហ៊ុន Walt Disney សហរដ្ឋអាមេរិក, ស្ថាប័នអន្តរជាតិ ICANN និងអាជ្ញាធរគមនាគមន៍នៃបណ្តាប្រទេសធំៗលើពិពភពលោកផ្សេងទៀត។
គោលបំណងនៃកម្មវិធីប្រកួតប្រជែងគឺដើម្បីលើកទឹកចិត្ត និងលើកកម្ពស់គំនិតដើមនៅក្នុងផ្នែកទំនាក់ទំនង និងគោលនយោបាយ។
* អត្ថប្រយោជន៍ដែលទទួលបាន
- ការអញ្ជើញដើម្បីបង្ហាញអំពីស្នាដៃនៃការឈ្នះរបស់ពួកគេនៅក្នុងសន្និសិទប្រចាំឆ្នាំរបស់ IIC (6 -7 វិច្ឆិកា 2024) ជាមួយនឹងការធ្វើដំណើរ ការស្នាក់នោ និងការបរិភោគ ចំនួន 250 ផោន (324.47 USD)
- ស្នាដៃរបស់ពួកគេនឹងត្រូវបានបោះពុម្ពនៅក្នុង Intermedia ដែលជាទិនានុប្បវត្តិប្រចាំត្រីមាសរបស់ IIC តាមអ៊ីនធឺណិត និងនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម
- ក្លាយជាសមាជិកភាពឥតគិតថ្លៃរយៈពេលមួយឆ្នាំរបស់ IIC Future Leaders Network ដែលអាចចូលទៅប្រើប្រាស់បណ្ដាញទំនាក់ទំនបងរបស់ IIC
* កាលបរិច្ឆេទសំខាន់ៗសម្រាប់ការប្រកួតប្រជែង៖
ថ្ងៃចន្ទ ទី 12 ខែសីហា ឆ្នាំ 2024 - ការប្រកួតបិទនៅម៉ោង 16:00 BST
ថ្ងៃចន្ទ ទី 9 ខែកញ្ញា ឆ្នាំ 2024 - អ្នកឈ្នះនឹងត្រូវបានប្រកាស
* សម្រាប់ព័ត៌មានលម្អិត និងលក្ខណ្ឌចូលរួម សូមចួលទៅកាន់ https://www.iicom.org/future-leaders-competition-2024/