(សៀមរាប)៖ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកម្មវិធី​ប្រកួតបាល់ទាត់មិត្តរវាងក្រុមយុវជនសន្តិភាព ស្រុកស្វាយលើ និងក្រុមរាជសីហ៍សៀមរាប ក្រោមប្រធានបទ «យុវជនចាកឆ្ងាយពីគ្រឿងញៀន» ដោយមានអ្នកចូលរួមជាមន្រ្តីរាជការ ការិយាល័យ អង្គភាព កងកំលាំងទាំងបី ភូមិ ឃុំ សិស្សានុសិស្ស  និងប្រជាពលរដ្ឋប្រមាណជិត១០០០នាក់។

លោក អៀង ពិសិដ្ឋ អភិបាល ប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកស្វាយលើ បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់មិត្តភាព គឺលើកកម្ពស់វិស័យកីឡា បំផុសស្មារតីប្រជាពលរដ្ឋពិសេស យុវជនឲ្យស្រឡាញ់កីឡា «លេងកីឡាមួយនាក់មួយមុខ» ដើម្បីសុខភាព មិត្តភាព និងចាកឆ្ងាយពីគ្រឿងញៀន និងទាញយក App NoDrug មកប្រើប្រាស់ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងរាយការណ៍ករណីគ្រឿងញៀន៕

ទាញយកApp NoDrug៖ https://nodrugsnacd.com/download