(ភ្នំពេញ)៖ ABA ដែលជាធនាគារដែលផ្តល់ដំណោះស្រាយសេវាធនាគារឌីជីថលប្រកបដោយនវានុវត្តន៍ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយ នៅក្នុងកម្មវិធីទូរស័ព្ទ គឺមុខងារឆាតក្នុងអេបផ្ទាល់ (ABA Mobile In-App Chat)។ មុខងារឆាតក្នុងអេបផ្ទាល់នេះ អនុញ្ញាតឲ្យអតិថិជនជជែកអំពីរឿងលុយកាកជាមួយក្រុមគ្រួសារ មិត្តរួមការងារ មិត្តភ័ក្តិ ឬអ្នកលក់អនឡាញដោយមិនបាច់ប្តូរពីអេបមួយ​ទៅមួយផ្សេងទៀតឡើយ។

បន្ថែមពីលើនេះទៀត អតិថិជនក៏អាចផ្ញើប្រាក់ភ្លាមៗនៅក្នុងឆាត ដោយភាពងាយស្រួលនិងសុវត្ថិភាព។ 

មុខងារនេះក៏កាត់បន្ថយហានិភ័យនៃការផ្ញើប្រាក់ដោយចៃដន្យទៅខុសគណនីដោយសារ​កម្មវិធីឆាតនេះ​អាចប្រើបានតែជាមួយអ្នកដែលមាននៅក្នុង«គំរូទូទាត់ប្រចាំ»«បញ្ជីទំនាក់ទំនង» របស់អតិថិជនប៉ុណ្ណោះ។

បច្ចេកវិទ្យាការពារឯកជនភាព (end-to-end encryption) នឹងធានាថាគ្មាននរណាម្នាក់សូម្បីតែបុគ្គលិក ABA អាចមើលឃើញការសន្ទនាផ្នែកហិរញ្ញវត្ថុរបស់អ្នកទេ។ មួយវិញទៀតមុខងារឆាតក្នុងអេបផ្ទាល់នេះ​ ដើរតួជាកន្លែងតែមួយសម្រាប់ការសន្ទនានានា ដែលធ្វើឲ្យការចាត់ចែងលុយមានភាពងាយស្រួល ដោយអតិថិជនអាចពិភាក្សាគ្នាពីការជួយចេញថ្លៃជួល ទូទាត់វិក្កយបត្រអាហារពេលល្ងាច ឬការចែករំលែកថ្លៃទិញ​ទំនិញជាដើម ទាំងមិនចាំបាច់ចេញពីអេបABA Mobile ឡើយ។

ការប្រើប្រាស់កញ្ចប់ស្ទីគ័រ ដែលបង្កើតឡើយពិសេសសម្រាប់មុខងារនេះ នឹងធ្វើឲ្យបទពិសោធន៍សន្ទនារបស់អ្នកកាន់តែប្រសើរ និងរស់រវើក។ 

https://www.eggradients.com/category/black-and-blue-gradientដើម្បីចាប់ផ្តើមប្រើប្រាស់មុខងារនេះ អតិថិជន ABA Mobile ត្រូវតែអាប់ដេតABA Mobile ដល់កំណែចុងក្រោយគេបំផុត។ មុខងារឆាតក្នុងអេបផ្ទាល់នេះស្ថិតនៅកែងខាងស្តាំ នៃស្គ្រីនរបស់អេប។ 
ក្នុងនាមជាធនាគារមួយដែលត្រួសត្រាយផ្លូវក្នុងវិស័យធនាគារឌីជីថល ABA បន្តផ្តល់ជូននូវសេវានវានុវត្តស្របតាមតម្រូវការរបស់អតិថិជន ជាមួយបទពិសោធន៍ធនាគារដ៏ងាយស្រួលនិងសុវត្ថិភាព៕