(ភ្នំពេញ)៖ ការចាប់រង្វាន់លើកទី១ នៃកម្មវិធី «ដ័ចមៀលគម្រប់ខួប ៤០ឆ្នាំ ចែក៤០០រង្វាន់» របស់ក្រុមហ៊ុនទឹកដោះគោ ដ័ចមៀល ថៃឡេនដ៍ ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ នៅផ្សារទំនើប ម៉ាក្រូ​​ សែនសុខ រាជធានីភ្នំពេញ។ ការចាប់រង្វាន់លើកដំបូង ក្នុងចំណោមការចាប់រង្វាន់សរុបទាំងពីរលើកនៃកម្មវិធី «ដ័ចមៀល គម្រប់ខួប៤០ឆ្នាំ ចែក៤០០រង្វាន់» ដែលត្រូវបានអនុវត្តកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ របស់ក្រុមហ៊ុនទឹកដោះគោ ដ័ចមៀល ថៃឡេនដ៍។

កម្មវិធីនេះ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ពិសេសរហូតដល់ ៤០០រង្វាន់ ដោយមានការចាប់រង្វាន់ចំនួន២លើក ដោយលើកទី១ ធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ រង្វាន់ទាំងអស់​រួមមាន៖​ ១- រង្វាន់ម៉ូតូហុងដាឌ្រីម ចំនួនសរុប ២រង្វាន់, ២-រង្វាន់ iPhone 15 Plus ចំនួនសរុប ៦រង្វាន់, ៣- រង្វាន់មាស១ជី ចំនួនសរុប ៤០រង្វាន់,​ ២- រង្វាន់ប្រាក់សុទ្ធ ១០០ដុល្លារចំនួនសរុប ១០០រង្វាន់ និងរង្វាន់ប្រាក់សុទ្ធ ៥០ដុល្លា ចំនួនសរុប ២៥២រង្វាន់ ហើយចំពោះរង្វាន់ដែលធំជាងគេ គឺរង្វាន់ម៉ូតូហុងដាឌ្រឺមសេរីថ្មី២០២៤ ចំនួន២គ្រឿង ដោយមានទឹកប្រាក់សរុបជាង ១៨០លានរៀល។

សម្រាប់ការចាប់រង្វាន់លើកទី១ នៃកម្មវិធី «ដ័ចមៀល គម្រប់ខួប ៤០ឆ្នាំ ចែក៤០០រង្វាន់» នេះ រង្វាន់រួមមាន រង្វាន់ប្រាក់សុទ្ធ ៥០ដុល្លារសរុប ១២៦រង្វាន់, រង្វាន់ប្រាក់សុទ្ធ ១០០ដុល្លារសរុប ៥០រង្វាន់, រង្វាន់មាស១ជី សរុប ២០រង្វាន់, រង្វាន់ iPhone 15 Plus សរុប៣រង្វាន់ ហើយនិងរង្វាន់ធំជាងគេនោះ គឺរង្វាន់ម៉ូតូហុងដាឌ្រីមសេរីថ្មី ២០២៤ សរុប១គ្រឿង ។

ដើម្បីអាចចូលរួមក្នុងកម្មវិធីនេះបាន អតិថិជនក៏ដូចជាអ្នកគាំទ្រទឹកដោះគោ ដ័ចមៀលទាំងអស់ទូទាំងប្រទេសកម្ពុជា គ្រាន់តែជាវនូវផលិតផល ដ័ចមៀល ប្រភេទ UHT ប្រភេទប្រអប់ក្រដាស ក្នុងនោះ រួមមានទឹកដោះគោជូរ ដ័ចមៀល ៤អ៊ីន១, ទឹកសណ្តែកសៀង ដ័ចមៀល ស៊យ សេឌគ្រេតហ្ស៍ និងទឹកដោះគោ ដ័ចមៀល ឌីម៉ល ជាមួយនឹងលក្ខខណ្ឌងាយៗរួមមាន៖ ពេលលោកអ្នកទិញផលិតផលដែលបានរៀបរាប់ខាងលើ ដោយគ្រាន់តែកាត់ត្រង់សន្លឹកឆ្នោតលើផលិតផល ដោយបំពេញឈ្មោះ និងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវ រួចយកទៅដាក់ក្នុងធុងឆ្នោតតាមហាងលក់ទំនិញដូចជា ផ្សារទំនើប ម៉ាក្រូ (Makro), ផ្សារទំនើបអ៊ីអន (AEON Mall), ផ្សារទំនើបជីបម៉ុង (Chip Mong Mall), ផ្សារទំនើបឡាក់គី (Lucky Supermarket), សេវេន អ៊ីឡេវេន (7-Eleven) និងហាងលក់ទំនិញធំតូចជាច្រើនផ្សេងៗទៀតទូទាំងប្រទេស។

លទ្ធផលនៃការចាប់រង្វាន់លើកទី១ នៃកម្មវិធី «ដ័ចមៀល គម្រប់ខួប៤០ឆ្នាំ ចែក​៤០០រង្វាន់» សម្រាប់អ្នកឈ្នះការចាប់រង្វាន់ពីក្រុមហ៊ុនទឹកដោះគោ ដ័ចមៀល ក្រុមហ៊ុននឹងប្រកាសឈ្មោះ អ្នកឈ្នះក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់ និងមានការផ្សាយផ្ទាល់ (Live) នៅលើហ្វេសប៊ុកផេកផ្លូវការ We Love Dutch Mill Cambodia, Dutch Mill Cambodia Quality Milk និងហ្វេសប៊ុកផេក Dutch Mill Cambodia Soy ឬអាចចូលរួមទស្សនាដោយផ្ទាល់បាន ដោយក្រុមហ៊ុននឹងជូនដំណឹងទុកជាមុន។

សម្រាប់ព័ត៌មានលម្អិតអំពីប្រូម៉ូសិនពិសេស អតិថិជនអាចសាកសួរព័ត៌មាន និងតាមដានការប្រកាសលទ្ធផលរង្វាន់បាន តាមរយៈហ្វេសប៊ុកផេកផ្លូវការដែលបានជម្រាបជូនខាងលើ។
រង្វាន់ធំអបអរសាទរខួប ៤០ឆ្នាំ របស់ដ័ចមៀល ចែក ៤០០រង្វាន់ សរុបជាង១៨០លានរៀល ឱកាសឈ្នះរង្វាន់ជាច្រើន នៅតែរង់ចាំអតិថិជនដែលមានសំណាងឈ្នះក្នុងកម្មវិធីនេះ​៕