(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ ដោយក្រុមហ៊ុននេះ ជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំង ដោយគុណតម្លៃរបស់ខ្លួន។
ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួន ក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដ ដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។
សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថា សកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។
លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា មហិច្ឆតាក្នុងការ «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្រ្តនិរន្តរភាព ដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។
លោកស្រី Anne បានបន្តមានប្រសាសន៍ថា «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិ ដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែសង្វាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៅទីនេះ»។
* និរន្តរភាពបរិស្ថាន
យុទ្ធសាស្ត្រនិរន្តរភាពរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានដោះស្រាយនូវផលប៉ះពាល់បរិស្ថាននៃអាជីវកម្ម និងប្រតិបត្តិការរបស់ខ្លួន ដោយផ្តោតសំខាន់លើការឆ្ពោះទៅរកការបញ្ឈប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ ការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមា ធានាការគ្រប់គ្រងសំណល់ប្រកបដោយការទទួលខុសត្រូវ រួមជាមួយនឹងការសន្សំសំចៃទឹក។
ដំណើរការស្នូលនៃដំណើរការផលិតស្រាបៀរ គឺការប្រើប្រាស់ថាមពលកម្តៅកកើតឡើងវិញ។ ជាធម្មតា កម្តៅត្រូវបានផលិតដោយការដុតនៃឥន្ធនៈហ្វូស៊ីលដែលមិនអាចកកើតឡើងវិញបាន។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគលើរោងចក្រជីវម៉ាសដែលប្រើប្រាស់អង្កាម ក្នុងការបង្កើតចំហាយទឹក ដើម្បីផ្គត់ផ្គង់ថាមពលកម្តៅដែលអាចកើតឡើងវិញបានសម្រាប់រោងចក្រផលិតស្រាបៀរ។
ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ មិនត្រឹមតែស្របតាមមហិច្ឆតារបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការបញ្ឃប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា វិធីសាស្រ្តនេះក៏ជាផ្នែកមួយនៃវិធីសាស្រ្តក្នុងការបង្កើនការប្រើប្រាស់ឡើងវិញផងដែរ។
ស្រាបៀរ Anchor White របស់ក្រុមហ៊ុននេះ ត្រូវបានផលិតដោយប្រើប្រាស់អង្ករមកពីខេត្តបាត់ដំបង។ អង្កាមត្រូវបានគេប្រើជាឥន្ធនៈជីវម៉ាស ហើយផេះអង្កាមដែលនៅសល់ក្រោមដុតគឺត្រូវបានលក់ សម្រាប់កែច្នៃជាជី។ បន្ថែមពីលើនេះ ផេះអង្កាមមួយចំណែក ត្រូវបានឧបត្ថម្ភដល់កសិករ សម្រាប់ធ្វើជីកំប៉ុសជាមួយនឹងវត្ថុធាតុដើមផ្សេងៗទៀត ក្នុងការធ្វើអោយដំណាំកាន់តែរីកលូតលាស់បានល្អ។
ចំពោះរឿងការបង្កើនការប្រើប្រាស់ឡើងវិញ ក្រុមហ៊ុនធ្វើឡើងមិនត្រឹមតែលើវត្ថុធាតុផ្សំនោះទេ តែក្រុមហ៊ុនក៏បានពង្រីករហូត ដល់ការវេចខ្ចប់ផលិតផលផងដែរ។ កាលពីឆ្នាំមុន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចាប់ផ្តើមយុទ្ធនាការប្រមូលសំបកដបត្រឡប់មកវិញ ដោយសហការជាមួយអាជីវកម្ម ក្នុងផ្នែកសេវាកម្មម្ហូបអាហារ និង វិស័យបដិសណ្ឋារកិច្ច ដើម្បីធានាថា ដបស្រាបៀរត្រូវបានប្រគល់មកវិញ សម្រាប់ការប្រើប្រាស់ឡើងវិញ។ នៅចុងឆ្នាំ ២០២៣ បារ ភោជនីយដ្ឋាន និងសណ្ឋាគារចំនួន ១.៨០០ នៅទូទាំងខេត្តចំនួនប្រាំមួយ បានចូលរួមយុទ្ធនាការនេះ។ ជំរុញដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយអាជីវកម្ម ក្នុងស្រុកនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ដោយចាប់ផ្តើមយុទ្ធនាការ ដើម្បីលើកកម្ពស់ការបង្កើនការប្រើប្រាស់ឡើងវិញ ឱ្យកាន់តែទូលំទូលាយ។
បើគ្មានទឹកក៏គ្មានស្រាបៀរដែរ។ នៅទូទាំងពិភពលោក ក្រុមហ៊ុន HEINEKEN មានមហិច្ឆតាក្នុងការធ្វើឱ្យមានតុល្យភាពពេញលេញនៃទឹក ដែលបានប្រើប្រាស់នៅក្នុងផលិតផលរបស់ខ្លួនត្រឡប់ ទៅតំបន់ទឹកវិញនៅឆ្នាំ ២០៣០ និងកាត់បន្ថយការប្រើប្រាស់ទឹកជាមធ្យមដល់ ២,៦ hl/hl ក្នុងតំបន់ដែលមានការខ្វះខាតទឹកប្រើប្រាស់ និង ២,៩ hl/hl នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនគាំទ្រមហិច្ឆតានេះ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តកាត់បន្ថយការប្រើប្រាស់ទឹកជាមធ្យម ហើយថែមទាំងបានវិនិយោគលើរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ខ្នាតធំ ដែលអាចឱ្យទឹកសំណល់ត្រូវបានបន្សាបមុន ពេលបញ្ចេញត្រឡប់ទៅវិញ។ រោងចក្រស្រាបៀរនេះក៏បានប្រើប្រាស់ទឹកសំណល់ ដែលបានកែច្នៃឡើងវិញ ដើម្បីប្រើប្រាស់ក្នុងគោលបំណងលាងសម្អាតទូទៅ។
ការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ រឿងនិរន្តរភាពបរិស្ថានរហូតមកដល់ពេលបច្ចុប្បន្ន
* បរិស្ថាន
* ការឆ្ពោះទៅរកការបញ្ឍប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ
- ការឆ្ពោះទៅរកការបញ្ឈប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ ក្នុងវិសាលភាពកម្រិត ១ និង ២ នៅឆ្នាំ ២០៣០
- ថាមពលជីវម៉ាសចេញពីអង្កាម
* ការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមា
- ការប្រមូលសំបកដបត្រឡប់មកវិញពីហាងចំនួន ១.៨០០ គិតត្រឹមឆ្នាំ ២០២៣
- ពីកាកសំណល់ទៅវត្ថុមានតម្លៃ ក្រោមមហិច្ឆតារួមជាសកល ដោយគ្មានសម្រាមត្រូវបានបញ្ចូនទៅទីលានចាក់សម្រាម
ការឆ្ពោះទៅរកប្រភពទឹក និងធម្មជាតិដែលមានសុខាមាលភាពល្អ
- ការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ដោយបន្តកែលម្អអោយកាន់តែប្រសើរឡើងដើម្បីឈានដល់គោលដៅនៃការប្រើប្រាស់ទឹកជាមធ្យម ២.៩ hl/hl
- ការបង្កើនការប្រើប្រាស់ទឹកឡើងវិញ ដោយទឹកសំណល់ត្រូវបានបន្សាបមុនពេលបញ្ចេញត្រឡប់មកវិញ
* ការជម្រុញក្នុងការធ្វើអោយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង
សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិតជាលើសពីក្រុមហ៊ុនស្រាបៀរទៅទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និងចូលរួមចំណែកក្នុងការបង្កើតអនាគតនៃប្រទេសកម្ពុជា អោយកាន់តែប្រសើរ ដោយរួមគ្នាជាមួយភាគីពាក់ព័ន្ធទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន រួមមាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។
ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែកដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត។ យើងរួមគ្នាធ្វើការឆ្ពោះទៅការធ្វើអោយប្រទេសកម្ពុជាកាន់តែប្រសើរឡើង»៕