(បរទេស)៖ អាចនិយាយបានថា ជារឿងមួយដ៏អស្ចារ្យសម្រាប់អ្នកនិយមប្រើប្រាស់រថយន្តម៉ាក់ Tesla របស់កំពូលមហាសេដ្ឋី Elon Musk ត្បិតនាពេលថ្មីៗនេះ Tesla Model 3 Performance ឆ្នាំ២០២៤ថ្មី បានបំបែកកំណត់ត្រានៅឯទីលានប្រណាំងរថយន្ត «Rockingham Dragway» ដោយបើកបានចម្ងាយរហូតដល់ ២០៦គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ១០.៦៥វិនាទី ដែលនេះគឺបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន Tesla ក្នុងការបង្កើនប្រសិទ្ធភាពរថយន្តអគ្គិសនីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Vehicle Suggest។

ដោយដកកៅអីអ្នកដំណើរទាំងអស់មានទម្ងន់ជាង៤៥គីឡូចេញពីលើរថយន្ត, អ្នកបើកបរឈ្មោះ Travis Wills បានអ្នកបើកបរចាប់ផ្តើមបើករថយន្ត Tesla របស់ខ្លួនក្នុងសន្ទុះមួយយ៉ាងលឿនរហ័ស រហូតបំបែកកំណត់ត្រឹមដោយប្រើរយៈពេល ១០.៦៥វិនាទី​ បើកបានចម្ងាយរហូតដល់ជាង ២០៦គីឡូម៉ែត្រ និងបានចម្ងាយ ៩៦គីឡូម៉ែត្រ ក្នុងរយៈពេល ២.៧៨វិនាទី។ លោក Wills បានកត់សម្គាល់ឃើញថា រថយន្តនេះមានភាពរហ័សខ្លាំង បើប្រៀបធៀបទៅនឹងម៉ូដែល 3 Performance ឆ្នាំ២០២២ ដោយសារការបន្ថយទម្ងន់ និងការប្រើប្រាស់សំបកកង់ ដែលមានប្រសិទ្ធភាព។

គួរជម្រាបថា តាមរយៈកំណត់កំណត់ត្រានេះ មិនត្រឹមតែបង្ហាញពីសក្ដានុពលនៃវិស្វកម្មរបស់ក្រុមហ៊ុន Tesla ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃគំរូសម្រាប់អ្នកដែលចូលចិត្តរថយន្តបែបប្រណាំងផងដែរ។ ជាមួយនឹងការកែប្រែតិចតួច និងការរៀបចំយ៉ាងប្រុងប្រយ័ត្ន Tesla Model 3 Performance អាចផ្តល់នូវល្បឿនលឿន និងភាពរហ័សរហួនគួរឱ្យភ្ញាក់ផ្អើល ដែលជាការកត់សម្គាល់ដ៏សំខាន់មួយ សម្រាប់ព្រឹត្តិការណ៍សំខាន់ផ្សេងទៀត នៅក្នុងការរីកចម្រើននៃឧស្សាហកម្មរថយន្តអគ្គិសនី៕