(ប៉ារីស)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក បានហក់ពីចំណាត់ថ្នាក់លេខ៧ មកឈរលេខ២ វិញតាមពីក្រោយចិន ក្នុងតំណែងតារាងមេដាយអូឡាំពិក រដូវក្តៅនៅប្រទេសបារាំង គិតត្រឹមថ្ងៃសុក្រ ទី០២ ខែសីហា ឈ្នាំ២០២៤ នេះ។

យោងតាមការចេញផ្យាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា អាមេរិកបានកើនមេដាយមាសដល់ ៩គ្រឿង ក្នុងចំណោមេដាយសរុប ៣៧គ្រឿងជាបណ្តោះអាសន្ននៅអូឡាំពិក លើកទី៣៣ នាទីក្រុងប៉ារីស ស្របពេលចិន ដែលឈ្នះមេដាយសរុប ២៤គ្រឿងឈរទីកំពូលតារាង ដោយសារមានមេដាយមាសលើសអាមេរិក ២គ្រឿង។

យ៉ាងណាក៏ដោយ ការប្រកួតប្រជែងមេដាយនៅអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ នឹងបន្តរហូតដល់ថ្ងៃទី១១ ខែសីហា ទើបបញ្ចប់ គ្រាដែលម្ចាស់ផ្ទះបារាំងធ្លាក់ពីលេខ២ មកលេខ៣ វិញជាមួយនឹងមេដាយមាស ៨គ្រឿង ក្នុងចំណោមទាំង ៣២ប្រភេទកីឡាដែលបានកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញលើទីលាន៕