(ភ្នំពេញ)៖ ក្រោយពីប្រកាសឱ្យទស្សនិកជនដែលតែងតែគាំទ្រផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ចូលរួមលេងហ្គេមទស្សន៍ទាយរកម្ចាស់ជ័យលាភីពីព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ Soccer League កន្លងមក ពេលនេះអ្នកឈ្នះចំនួន ៣រូប បានរកឃើញហើយ រួមបន្ថែមទាំងអ្នកឈ្នះ ២រូប ពីការចាប់សន្លឹកឆ្នោតផ្សងសំណាងកាលពីថ្ងៃបើកព្រឹត្តិការណ៍​ សរុបទាំងអស់ ៥រូប ត្រូវបានអញ្ជើញមកទទួលរង្វាន់ម៉ូតូរបស់ខ្លួនដល់ រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់តែម្ដង។

តាមរយៈព្រឹត្តិការណ៍កីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» នៃ ពានរង្វាន់ Soccer League លើកទី៧ ដែលមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភធំមួយរូប។ ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែឧបត្ថម្ភទៅលើព្រឹត្តិការណ៍ប្រកួតបាល់ទាត់ តែប៉ុណ្ណោះទេ ខ្មែរ ប៊ែវើរីជីស ក៏បានគិតគូរដល់ទស្សនិកជនដែលតែងតែគាំទ្រសកម្មភាពសប្បុរសធម៌របស់ខ្លួន ក៏ដូចជាគាំទ្រដល់ផលិតផលទាំងអស់។ ខ្មែរ ប៊ែវើរីជីស បានប្រកាសចែកជូនម៉ូតូចំនួន ៥គ្រឿង ដល់អ្នកគាំទ្រ រួមមាន ២គ្រឿង ក្នុងថ្ងៃបើកព្រឹត្តិការណ៍ និង ៣គ្រឿង ពីការទស្សន៍ទាយក្រុមជ័យលាភីពានរង្វាន់ Soccer League លើកទី៧។

បន្ទាប់ពីការប្រកួតបានបញ្ចប់ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនមានតម្លាភាព ក៏បានអញ្ជើញអ្នកឈ្នះទាំង ៥រូប មកទទួលរង្វាន់ម៉ូតូរបស់ខ្លួនដល់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់។ អ្នកឈ្នះទាំង ៥រូបខាងលើរួមមាន៖

*អ្នកឈ្នះពីការទស្សន៍ទាយ៖ ១). ជៀប ហេងឡាយ ២). រតន៍ ពិសិដ្ឋ និងទី ៣). សឹម ឆៃ

*អ្នកឈ្នះពីការចាប់សន្លឹកឆ្នោតផ្សងសំណាង នៅថ្ងៃបើកព្រឹត្តិការណ៍៖ ១). សាយ មុន្នី និងទី ២). ថៃ ធារី។

អ្នកឈ្នះទាំង ៥រូបនេះ មិនត្រឹមតែមានសំណាងបានទទួលរង្វាន់ម៉ូតូតែប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ត្រូវបានអនុញ្ញាតឱ្យមកទទួលរង្វាន់ម៉ូតូរបស់ខ្លួនដល់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់ និងមានក្រុមគ្រួសារ សាច់ញាតិ និងបងប្អូនមកចូលរួមអបអរសាទរ ថែមទៀតផង។ កាន់តែពិសេសទៀតនោះ គឺពួកគាត់ក៏ទទួលបានឱកាសក្នុងការទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មដល់ខាងក្នុងរោងចក្រ ដើម្បីបង្ហាញឱ្យពួកគាត់ឃើញ និងយល់អំពីការផលិត ថាតើផលិតផលទាំងអស់ មានគុណភាព អនាម័យ និងស្តង់ដារលំដាប់ពិភពលោកដូចដែលក្រុមហ៊ុនតែងតែប្រកាសឬយ៉ាងណា។

បន្ទាប់ពីទស្សនកិច្ចរួច ឃើញថាពួកគាត់ម្នាក់ៗ ពិតជាមានសេចក្ដីរីករាយ និងរំភើបឥតឧបមា ដ្បិតថាពួកគាត់មិនដែលបានចូលទស្សនារោងចក្រផលិតភេសជ្ជៈបែបនេះពីមុនមកទេ៕