(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Snap ដែលជាមេធំរបស់កម្មវិធី Snapchat នោះ ត្រូវបានរាយការណ៍ថា ស្រាប់តែធ្លាក់ចុះរហូតដល់ជាង២០% ក្នុងការបន្តការជួញដូរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការរំពឹងទុករបស់ខ្លួនមួយចំនួនសម្រាប់ត្រីមាសទី៣ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។

ក្នុងសេចក្តីប្រកាសរបស់ខ្លួនក្រុមហ៊ុន Snap បានឲ្យដឹងថា សម្រាប់ត្រីមាសទី៣ ខ្លួនរំពឹងថាប្រាក់ចំណូលនឹងធ្លាក់ចុះក្នុងអាត្រាចន្លោះពី ១.៣៣៥ពាន់លានដុល្លារទៅ ១.៣៧៥ពាន់លានដុល្លារ។ ងាកមកអ្នកវិភាគរំពឹងថានឹងធ្លាក់ចុះចំនួន ១.៣៦ ពាន់លានដុល្លារ។ ក្រុមហ៊ុននេះក៏បានឲ្យដឹងបន្ថែមនៅក្នុងលិខិតវិនិយោគមួយថា ខ្លួនកំពុងបង្កើតការវិនិយោគបន្ថែមលើផ្នែកមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក និងទីផ្សារ ហើយថាក្រុមហ៊ុននៅតែបន្ត ជួបប្រទះផលប៉ះពាល់នៃការកើនឡើងបន្ទុកផ្នែកច្បាប់ និងបទប្បញ្ញត្តិលើរចនាសម្ព័ន្ធចំណាយរបស់ខ្លួន។ Snap បាននិយាយថា ការលក់ត្រូវបានរងផលប៉ះពាល់ ដោយសារបរិយាកាសផ្សាយពាណិជ្ជកម្មចុះខ្សោយ។

នាយកប្រតិបត្តិ Snap លោក Evan Spiegel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហគមន៍របស់យើង បានកើនឡើងអ្នកប្រើប្រាស់សកម្មប្រចាំខែ ក្នុងត្រីមាសទី២ ជាង៨៥០លាននាក់ ជាមួយនឹងអតិថិជនច្រើនជាង១១លាននាក់ផ្សេងទៀតប្រើប្រាស់ Snapchat+។ យើងបាននឹងបន្តពង្រីកវេទិកាផ្សព្វផ្សាយរបស់យើង ជាមួយដៃគូផ្សាយពាណិជ្ជកម្មច្រើនជាងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ»