(ភ្នំពេញ)៖ សិនជូរីផ្លាហ្សាជាទីតាំងសម្គាល់ថ្មីមួយនៅភ្នំពេញ កំពុងរៀបចំយ៉ាងពេញលេញសម្រាប់ការបើកការសាកល្បង នាពេលខាងមុខ និងស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាមួយនឹងរូបរាងថ្មី។

សិនជូរីផ្លាហ្សាគ្របដណ្តប់លើផ្ទៃដី ១១,៤០០ ម៉ែត្រការ៉េ បើគិតទាំងជាន់ក្រោមដីមាន៨ជាន់ ផ្ទៃក្រឡាសំណង់សរុប ៥០,០០០ម៉ែត្រការ៉េ ដែលវាជា «តារាថ្មី» នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងរាជធានីភ្នំពេញ។

វឌ្ឍនភាព និងគោលដៅរបស់សិនជូរីផ្លាហ្សា ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ទីផ្សារឡើងវិញ សិនជូរីផ្លាហ្សាបានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ទីក្រុងនៃរាជធានីភ្នំពេញ ដោយមានគោលដៅពីរ គឺការលើកកម្ពស់មុខមាត់ទីក្រុង និងគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្មក្នុងស្រុក និងសហគមន៍។

តាមរយៈការផ្តល់ឱកាសការងារ ស្តារទិដ្ឋភាពទីផ្សារក្នុងទីក្រុងភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាមួយនឹងបទពិសោធន៍ទិញទំនិញថ្មី ការកម្សាន្ត និងទំនាក់ទំនងសង្គមបែបសម័យទំនើប។

កិច្ចការរៀបចំតុបតែងហាង របស់អាជីវករត្រូវរួសរាន់ឡើង ការបើកសាកល្បងខិតជិតមកដល់ សិនជូរីផ្លាហ្សាកំពុងជំរុញយ៉ាងសកម្មនូវការងារតុបតែង និងការរៀបចំរបស់អាជីវករ។ ដើម្បីធានាបាននូវភាពជោគជ័យ នៃប្រតិបត្តិការសាកល្បង ការរៀបចំតុបតែងត្រូវតែធ្វើឡើងដោយគ្មានការពន្យារពេល ពាណិជ្ជករទាំងអស់ គួរតែចាប់ផ្តើមការងារតុបតែងជាបន្ទាន់ ហើយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងាររបស់ក្រុមហ៊ុន។

ក្រុមការងារវិស្វកម្មគម្រោងនឹងគាំទ្រយ៉ាងពេញទំហឹង ដល់ពាណិជ្ជករក្នុងការតុបតែងហាង ដើម្បីធានាថា ការងារនឹងអាចបញ្ចប់ដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះ យើងនឹងជួយអាជីវករឱ្យសម្រេច បានបរិយាកាសធុរកិច្ចល្អឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន តាមរយៈការសម្រួលនិងដោះស្រាយបញ្ហាទាន់ពេល។

ព័ត៌មានជួល និងការបញ្ចុះតម្លៃជួល សិនជូរីផ្លាហ្សា មានចំណតរថយន្តគ្រប់គ្រាន់ ដោយមានចំណតក្រោមដី សម្រាប់ចតរថយន្តតូចជាង២៦០កន្លែង កន្លែងចតរថយន្តក្រុងចំនួន៨ និងកន្លែងចតរថយន្តជាង៣០នៅជាន់ផ្ទាល់ដី។ ទីនេះក៏មានចំណតម៉ូតូ ក្រោមដីដែលអាចចតម៉ូតូបាន ៥០០ គ្រឿងផងដែរ វាផ្ដល់ភាពងាយស្រួលដល់អតិថិជន និងអ្នកជួលទូទៅ ទាំងនេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់របស់ផ្សារសិនជូរីផ្លាហ្សា។

បច្ចុប្បន្នមានកន្លែងពាណិជ្ជកម្មជាច្រើន សម្រាប់ជួលនៅសិនជូរីផ្លាហ្សា ដែលសាកសមសម្រាប់អាជីវកម្មតូចធំ។ គម្រោងនេះផ្តល់នូវលក្ខខណ្ឌជួល ដែលអាចបត់បែនបាន រួមមានទាំងរយៈពេលមិនគិតថ្លៃជួល និងភាពបត់បែនក្នុងការកែតម្រូវ រយៈពេលជួលផងដែរ ដើម្បីជាការលើកទឹកចិត្តដល់អ្នកជួលថ្មី និងសហគ្រិន ធំនិងតូចថ្មីចូលមកកាន់សិនជូរីផ្លាហ្សា។

ជាពិសេស សម្រាប់សហគ្រាសដែលទើបបង្កើតថ្មី និងសហគ្រាសធុនតូច វិធានការទាំងនេះក៏មានការអនុគ្រោះច្រើន អាចជួយកាត់បន្ថយថ្លៃដើមនៃដំណើរការដំបូង និងថ្លៃរៀបចំតុបតែង បង្កើតម៉ាកយីហោ និងសម្រាប់មូលដ្ឋានអតិថិជនរបស់ពួកគេ។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
Mr.GARY LAM
នាយកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើប និងអាជីវកម្ម
(+៨៥៥) ០៩៨៨៥ ៦៦១១
Ms. Xiao Luo
ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់
(+៨៥៥)០១៦៣១ ៣១២២