(ភ្នំពេញ)៖ ការទន្ទឹងរង់ចាំត្រូវបានចូលមកដល់ នៅលើទឹកដីរាជធានីភ្នំពេញ ក្នុងផ្សារទំនើប K.Mall កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ កំពុងត្រូវបានចែកចាយព្រោងព្រាត លើសង្គម FB, Tik Tok និង ក្នុងគេហទំព័រសារព័ត៌មានល្បីៗ និង Page ផ្លូវការរបស់ តារា Tik Tok ល្បីៗប្រចាំស្រុកខ្មែរ ជាង៥០ស្ថាប័ន ដែលត្រូវបានគេជឿជាក់ថា ឲ្យតែមានជីវិតរស់នៅលើផែនដី គឺនៅតែមានសង្ឃឹមថា នឹងបានឈ្នះរង្វាន់ ពីក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ ទោះមិនបាច់គាស់ឈ្នះដោយខ្លួនឯងក៏ដោយ ក៏មានឱកាសឈ្នះបានរង្វាន់ដូច ជាអ្នកគាស់ផ្ទាល់ដែរ។
ក្រឡេកមកមើល កំពូលរង្វាន់ ដែលកំពុងតែល្បីកក្រើក ដែលមិនធ្លាប់មានពីមុនមក ដេកផ្ទះសោះ ក៏គេហៅមកយករង្វាន់ដែរនេះ បានថា គឺរង្វាន់១៦៨ដុល្លារ ជូនពួកម៉ាកល្អ១០០នាក់ គឺរង្វាន់ធ្លាក់ពីលើមេឃ គឺប្រាកដបោះគេមែន។
បុរស២នាក់ មកពីខេត្ត ផ្សេងៗគ្នា ជាអ្នកគាស់ឈ្នះ រង្វាន់១៦៨ដុល្លារ ពួកម៉ាកល្អ នេះ បានចែករំលែកក្តីស្រលាញ់ ជូនពួកម៉ាកល្អ របស់គាត់ ១០០នាក់ ផ្អើលពេញក្រុងភ្នំពេញ ប្លុកសង្កាត់ស្ទឹងមានជ័យ រាជធានី ភ្នំពេញ ដែលពួកម៉ាកល្អ របស់គាត់រួមមាន៖ អាជីវករ អ្នករត់កង់បី បុគ្គលិកបំរើការងាររោងចក្រ ជាដើម -ល- គឺសុទ្ធតែបានទទួលរង្វាន់ ពីក្រុមហ៊ុនទាំងអស់ក្នុងម្នាក់ៗទទួលបាន ១៦៨ដុល្លារ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនជាអ្នកឈ្នះ បានបរិច្ចាគក្តីស្រលាញ់ ទិញជាមួកសុវត្ថិភាព ៥០០មួក ចែកជូន ហ្វ្រីៗ ដល់មហាជនជាអ្នកចូលរួមកម្មវិធីផងដែរ។
បើគិតរហូតមកដល់ពេលនេះ រង្វាន់១៦៨ដុល្លារ ពួកម៉ាកល្អ គឺបានរកឃើញអ្នកឈ្នះរហូតដល់ ៥រង្វាន់ ហើយ គឺ៖
* រង្វាន់ទី១៖ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានប្រគល់រង្វាន់រួច
* រង្វាន់ទី២៖ នៅភូមិកណ្តាល ខេត្តកំពង់ស្ពឺ ត្រៀមប្រគល់
* រង្វាន់ទី៣៖ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រៀមប្រគល់
* រង្វាន់ទី៤៖ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រៀមប្រគល់
* រង្វាន់ទី៥៖ នៅសង្កាត់ទួលទំពូង រាជធានីភ្នំពេញ ត្រៀមប្រគល់។
បែបសប្បាយៗ ដោយគ្មានលក្ខខ័ណ្ឌ រយលានអត្ថន័យ នៃភាពជួបជុំ រកឯណាបាន១៦៨ដុល្លារ ចែកជូនពួកម៉ាកល្អ ១០០នាក់ គឺចែកពិតៗ លុយស្រស់ៗ តែម្តង ដេកផ្ទះដោះក៏ទទួលបានរង្វាន់ដែរ។
ហ្គេនស៍បឺគ រស់ជាតិឈុយឆ្ងាញ់ ផលិតដោយអ្នកជំនាញអាល្លឺម៉ង់ រង្វាន់ច្រើនជាងគេ រង្វាន់ពិត ចែកជូនពិតៗ៕