(ភ្នំពេញ)៖ ក្រុមហ៊ុនបង់រំលស់ម៉ូតូដ៏ធំមួយនៅកម្ពុជា គឺក្រុមហ៊ុនបង់រំលស់ម៉ូតូ មួយគា ដែលមានសាខារហូតដល់ទៅ ៤ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ នៅដើមខែសីហា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីប្រគល់រង្វាន់រដូវកាលទី១ ជូនដល់អតិថិជនរបស់ខ្លួន រួមមានរង្វាន់ម៉ូតូ Honda Dream 2022 និងរង្វាន់ជាច្រើនផ្សេងទៀត សរុបជាទឹកប្រាក់ប្រមាណ ២ម៉ឺនដុល្លារអាមេរិក។

លោកស្រី គ្រី មួយគា ម្ចាស់ក្រុមហ៊ុនបង់រំលស់ម៉ូតូ មួយ គា ទាំង៤សាខា បានថ្លែងថា លោកស្រីពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់លោកស្រី ទទួលបានគាំទ្រខ្ពស់ពីអតិថិជនកន្លងមកនេះ។

«ដូច្នេះដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន នៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៤ ក្រុមហ៊ុនខ្ញុំបានប្រារព្ធពិធីប្រគល់រង្វាន់រដូវកាលទី១ ដោយការចាប់រង្វាន់នេះ ធ្វើឡើងដោយភាពសុក្រឹត្រ ត្រឹមត្រូវបំផុត រង្វាន់ទាំងនេះគឺនឹងធ្វើការចាប់ជូនលើអតិថិជនពិតៗ មិនមានការរៀបចំឈ្មោះអ្នកត្រូវរង្វាន់ទុកជាមុនទេ ហើយរាល់រង្វាន់ទាំងអស់នេះ គឺបានប្រគល់ដល់ដៃអតិថិជនដោយផ្ទាល់តែម្ដង»

លោស្រីបន្ដថា រង្វាន់ដែលត្រូវបានប្រគល់ជូនអតិថិជននេះ រួមមាន៖ រង្វាន់ជាទឹកប្រាក់ចំនួន ៥០ដុល្លារ ចំនួន ១៥រង្វាន់, ទឹកប្រាក់ ចំនួន ១០០ដុល្លារ ចំនួន ១០រង្វាន់, ទូរស័ព្ទដៃទំនើបតិចតូ ចំនួន ១០រង្វាន់, រង្វាន់ធំ ទូរស័ព្ទ Iphone 15pro ចំនួន ១រង្វាន់ និងរង្វាន់ធំជាងគេ គឺម៉ូតូហុងដាស៊េរី ២០២២ថ្មីស្រឡាងបកពីកេសចំនួន ១គ្រឿង ដែលរង្វាន់នេះបានទៅលើអតិថិជនដែលរស់នៅខេត្ដស្វាយរៀង។

អតិថិជនដែលឈ្នះរង្វាន់ធំ ម៉ូតូហុងដាដ៏ថ្មីស្រឡាងនេះ ឈ្មោះ ខាត់ ប៉ូច នៅខេត្ដស្វាយរៀង បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ញញឹមបិទមាត់មិនជិតទេ ព្រោះតែរំភើបពេក។ គ្រួសារអ្នកឈ្នះរង្វាន់រូបនេះ បានឱ្យដឹងថា ដោយសារតែខ្វះខាតថវិកា ហើយទៅណាមកណាអត់មានអីជិះ ក៏សម្រេចចិត្ដមកបោះរំលស់ម៉ូតូមួយគ្រឿង ជាមួយក្រុមហ៊ុនបង់រំលួសម៉ូតូ មួយ គា ដែលរំលស់សុទ្ធ ១០០% មិនត្រូវការប្រាក់កក់មុននោះទេ ហើយជួយសម្រួលឯកសារ បានលឿននិងមិនស្មុគស្មាញ។

ពីរនាក់ប្ដីប្រពន្ធដែលឈ្នះរង្វាន់ធំខាងលើនេះបានឱ្យដឹងទៀតថា «គ្រាន់តែពួកខ្ញុំមកដល់ក្រុមហ៊ុនភ្លាម បុគ្គលិកមកទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ សម្រាប់លក្ខខណ្ឌនៃការបង់រំលស់មានភាពងាយស្រួល មិនស្មុគស្មាញ ហើយសេវាកម្មវរហ័សទាន់ចិត្ដ មិនត្រូវការឯកសារធានាអីច្រើន ថែមទាំងជួយសម្រួលឯកសារបានលឿនទៀតផង រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ខ្ញុំទទួលបានម៉ូតូថ្មីមួយគ្រឿងយកទៅប្រើប្រាស់ភ្លាមៗ»។​

អតិថិជនដែលឈ្នះរង្វាន់រូបនេះបានថ្លែងទៀតថា «ពេលទៅបង់រំលស់នោះ ក្រុមហ៊ុនក៏បានផ្តល់កម្មវិធីពិសេស ដល់អតិថិជនរបស់ខ្លួន ។ដូច្នេះរំលងតែប៉ុន្មានថ្ងៃក្រោយមក ក៏មានខាងក្រុមហ៊ុនបង់រំលស់ម៉ូតូ មួយ គា ទំនាក់ទំនងមកតាមទូរស័ព្ទ ហើយប្រាប់ថាខ្ញុំបានឈ្នះរង្វាន់ធំហើយ គឺម៉ូតូដ៏ថ្មីស្រឡាងមួយគ្រឿង ពីក្រុមហ៊ុនបង់រំលួសម៉ូតូ មួយ គា ពេលនោះខ្ញុំសឹងមិនជឿ អារម្មណ៍ភ័យអរៗខ្លាំងណាស់ ។តែឥលូវនេះខ្ញុំពិតជាទទួលបានរង្វាន់ធំពីក្រុមហ៊ុនមែន គឺម៉ូតូហុងដាដ៏ថ្មីស្រឡាងមួយគ្រឿង ហើយជាម៉ូតូស៊េរី ឆ្នាំ២០២២ ដែលមានលុយក៏មិនអាចទិញបានដែរ ព្រោះថាម៉ូតូនេះមាននៅតែក្នុងហាងរបស់ក្រុមហ៊ុនបង់រំលស់ម៉ូតូ មួយ គា តែម៉ួយគត់ដែលកក់ទុកផ្ដាច់មុខជូនអតិថិជនរបស់ខ្លួន»

ក្រុមហ៊ុនបង់រំលស់ម៉ូតូ មួយ គា បានចាប់ផ្ដើមបើកដំណើរការផ្គត់ផ្គង់ម៉ូតូជូនអតិថិជន កាលពីខែមីនា​ ឆ្នាំ២០១៨ ដែលមានទីតាំតែមួយគត់នៅទីរួមខេត្ដកំពងស្ពឺ ក្រោយពីទទួលបានការគាំទ្រខ្ពស់ពីអតិថិជនពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនក៏បានបង្កើតមួយសាខាទៀតនៅក្រោយរោងកុនគីរីរម្យចាស់ជិតផ្សារអូឡាំពិក នៅឆ្នាំ២០២២, សាខាទី៣ នៅមុខសួនឧស្សាហ៍កម្មវឌ្ឍនទី១ នៅឆ្នាំ២០២២ និងសាខាទី៤ នៅបុរីជីបម៉ុងពោធិ៍ចិនតុង មុខអាកាសយានដ្ឋានអន្ដរជាតិពោធិ៍ចិនតុង ជាសាខាដែលអតិថិជន ត្រូវរង្វាន់ធំអាស់ ២០២២នាពេលនេះ។

លោកស្រី គ្រី មួយគា ម្ចាស់ក្រុមហ៊ុនបង់រំលស់ម៉ូតូ មួយ គា បានឱ្យដឹងទៀតថា គិតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនទទួលបានអតិថិជនចាស់ដែលបានទទួលសេវាកម្មរួចស្រេចប្រមាណ ៣៥,០០០នាក់នៅទូទាំងប្រទេស។ ហើយក្រុមហ៊ុនក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ឱកាសការងារសម្រាប់ប្រជាជនដោយផ្ទាល់ជាង ១០០នាក់ និងដោយប្រយោលជាង ១០០នាក់ថែមទៀត។

សូមជម្រាបការចាប់រង្វាន់រដូវកាលទី២ នឹងមានរង្វាន់ជាច្រើនជាងនេះទៅទៀត រហូតដល់ទៅ៧២រង្វាន់ ដែលនឹងប្រព្រឹត្ដទៅនៅក្នុងពេលឆាប់ខាងមុខនេះ។ ជាងនេះទៅទៀតសម្រាប់អតិថិជន ដែលមានមកទិញ ឬបង់រំលស់ក៏មានផ្ដល់ជូនកម្មវិធីពិសេសៗជូនភ្លាមៗផងដែរ ។សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងទៅផុតឱ្យសោះ សូមប្រញាប់រួសរាន់ឡើង! រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក។

គួរបញ្ជាក់ផងដែរនៅក្នុងកម្មវិធីប្រគល់រង្វាន់នេះក៏មានការអញ្ជើញចូលរួមពី អគ្គនាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអាក់ទីវភីភល ភី.លី.ស៊ី, លោកស្រីតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជេកស៍ ខេមបូឌា ម.ក, តំណាងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឆាយលីសរ៉ូយ៉ាល់ និងភ្ញៀវកិត្តយសជាច្រើនរូបទៀត។

ក្នុងឳកាសនោះ អគ្គនាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអាក់ទីវភីភល ភី.លី.ស៊ី ក៏បានប្រគល់ពានរង្វាន់ និងបណ្ណសរសើរក្នុងនាមជាអ្នកផ្ដល់ឯកសារលេខ ១ ទូទាំងប្រទេសកម្ពុជា ក្នុងការបង់រំលស់ម៉ូតូ ជូនមកដល់ក្រុមហ៊ុនបង់រំលួសម៉ូតូ មួយ គា ផងដែរ៕