(ភ្នំពេញ)៖ ក្រោយពីបានទទួលអាជ្ញាប័ណ្ណជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា ធនាគារ អ៉ឹមប៊ី ខេមបូឌា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សេវាផ្ទេរប្រាក់រហ័សពីកម្ពុជាទៅប្រទេសវៀតណាម តាមរយៈកម្មវិធីទូរស័ព្ទដៃ MBCambodia My Bank App។ អាជ្ញាប័ណ្ណជាផ្លូវការនេះបានផ្តល់ឲ្យ ធនាគារ អ៉ឹមប៊ី ខេមបូឌា នូវភាពងាយស្រួល និងសុវត្ថិភាពជូនដល់អតិថិជនដែល ប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ក្នុងចំណោមធនាគារដទៃទៀតនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវីធីទូរស័ព្ទដៃ MBCambodia MyBank App។
ឥឡូវនេះ តាមរយៈកម្មវីធីទូរស័ព្ទដៃ MBCambodia My Bank App អតិថិជន អាចផ្ទេរប្រាក់បានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព ទៅកាន់គ្រប់ធនាគារនៅក្នុងប្រទេសវៀតណាម ដែលមានទំហំទឹកប្រាក់រហូតដល់ $999.99 ក្នុងមួយប្រតិបត្តិការ ជាមួយនឹងថ្លៃសេវាប្រកួតប្រជែង។
ដើម្បីអបអរសាទរការបើកដំណើរការនូវមុខងារផ្ទេរប្រាក់ទៅប្រទេសវៀតណាមនៅលើកម្មវិធី MBCambodia My Bank App ធនាគារ អ៉ឹមប៊ី ខេមបូឌា នឹងផ្តល់ជូនអតិថិជន នូវប្រូម៉ូសិនពិសេស ទៅលើ ប្រតិបត្តិការផ្ទេរប្រាក់ទៅប្រទេសវៀតណាម ដោយ ឥតគិតថ្លៃសេវា និងសុវត្ថិភាព ចំនួន ១,០០០ប្រត្តិបត្តិការ តាមរយៈកម្មវិធី MBCambodia My Bank App ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះតទៅ។
លោក Nguyen Anh Khanh នាយកប្រតិបត្តិ នៃធនាគារ អ៉ឹមប៊ី ខេមបូឌា បានថ្លែងថា ធនាគារ អ៉ឹមប៊ី ខេមបូឌា ប្តេជ្ញាថានឹងផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មផ្ទេរប្រាក់ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព តាមរយៈប្រព័ន្ធឌីជីថលរបស់ធនាគារ។ ឥឡូវនេះ អតិថិជននឹងទទួលបាននូវសេវាកម្មផ្ទេរប្រាក់ ដ៏ល្អប្រសើរ ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។ ធនាគារ អ៉ឹមប៊ី ខេមបូឌា ប្តេជ្ញាថា ធានាជូននូវសុវត្ថិភាព រាល់ប្រត្តិបត្តិការផ្ទេរប្រាក់របស់អតិថិជនទៅកាន់ប្រទេសវៀតណាម តាមរយៈនឹងកម្មវិធី MBCambodia My Bank App របស់យើង។
សូមបញ្ជាក់ថា ធនាគារ អ៉ឹមប៊ី (ខេមបូឌា) ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ អ៉ឹមប៊ី គ្រុប គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជាដែលចាប់ដំណើរការតាំងពីឆ្នាំ២០១១។ ធនាគារ អ៉ឹមប៊ី ខេមបូឌា ប្តេជ្ញាថានឹងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងសេវាកម្មល្អឥតខ្ចោះជូនអតិថិជន ។ រាល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ របស់អតិថិជនរបស់យើង ឲ្យបានកាន់ តែល្អប្រសើរថែមទៀត ជាមួយនឹងភាពងាយស្រួល និងសុវត្ថិភាព ។ ធនាគារ អ៉ឹមប៊ី (ខេមបូឌា) ម.ក ត្រូវបានទទួលស្គាល់ជាធនាគារផ្ដល់សេវាល្អបំផុតសម្រាប់ពានរង្វាន់ធនាគារបុគ្គលក្នុងស្រុក និងពានរង្វាន់ឆ្នើមលើបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ពីទស្សនាវដ្តី Asian Banking & Finance ក្នុងប្រទេសសិង្ហបុរី។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ ធនាគារ អ៉ឹមប៊ី (ខេមបូឌា) ម.ក សាខាព្រះនរោត្តម សាខាអូឫស្សី ឬសាខាបឹងកេងកង ឬទំនាក់ទំនងតាមទូរសព្ទលេខ 023 96 86 86។ សូមចូលរួមតាមរយៈទំព័រ Facebook [MB Bank Cambodia PLC](https://www.facebook.com/MBBankCambodiaPlc/)។ វែបសាយត៍៖ www.mbcambodia.com៕