(ភ្នំពេញ)៖ សិស្សឆ្នើមពីសាលាអន្តរជាតិឃីងគ្លរីចំនួន១២នាក់ បានចូលចូលរួមប្រកួតប្រជែង និងទទួលបានចំណាត់ថ្នាក់ល្អគួរឱ្យចាប់អារម្មណ៍ដែលជាការលើកមុខមាត់ប្រទេសជាតិក្នុងការ
ការប្រកួតគិតលេខរហ័ស International I.A.M.A. ឆ្នាំ 2024 ដែលធ្វើឡើងនៅទីក្រុងហុងកុងនាពេលកន្លងទៅថ្មីៗនេះ ។
ពួកគេទទួលបានតំណែងកំពូលៗជាច្រើន ក្រោយបង្ហាញពីជំនាញពិសេសរបស់ខ្លួនក្នុងការប្រកួតលើផ្នែកគណិតវិទ្យា និងការគណនាលេខដោយប្រើការគិតរហ័ស និងមិនចាំបាច់សរសេរ ឬប្រើម៉ាស៊ីនគិតលេខឡើយ ។
ការប្រលងគណិតវិទ្យាលំដាប់ពិភពនៅទីក្រុងហុងកុងនេះ, សិស្សឆ្នើមមកពីសាលាអន្តរជាតិឃីងគ្លរីចំនួន ១២នាក់ ទទួលបានពានជ័យលាភីសរុបចំនួន១៣គ្រឿង, មេដាយមាសចំនួន៨គ្រឿង ដែលក្នុងនោះមានពានជ័យលាភីលេខ២ចំនួន៤គ្រឿង, ពានជ័យលាភីលេខ៣ចំនួន៩ និងជ័យលាភីលេខ៤ជាមេដាយមាសចំនួន៨គ្រឿង ។
សូមជម្រាបថា សិស្សឆ្នើមពីសាលាអន្តរជាតិឃីងគ្លរីចំនួន១២នាក់ដែលបានចូលរួមប្រកួតប្រជែង និងទទួលបានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍មានដូចខាងក្រោម៖
* កម្រិត K3 ៖ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ទាំងវិញ្ញាសារប្រភេទបុគ្គល និងជាក្រុម។
* កម្រិត P1 : សិស្សឆ្នើមកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៣ ម្នាក់និងទី ៤ ម្នាក់ រួមជាមួយនឹងចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតគណិតវិទ្យា G1 (គណិតវិទ្យាសម្រាប់ថ្នាក់ទី ១ )។
* កម្រិត P2 : ទទួលបានចំណាត់ថ្នាក់លេខ 4 ជាមួយនឹងចំណាត់ថ្នាក់លេខ 3 បន្ថែមនៅក្នុងគណិតវិទ្យាកម្រិត G2 (គណិតវិទ្យាសម្រាប់ថ្នាក់ទី 2)។
* កម្រិត P3 : ទទួលបានចំណាត់ថ្នាក់លេខ ៣ ម្នាក់និងទី ២ ម្នាក់ និងចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតជាក្រុម រួមជាមួយនឹងចំណាត់ថ្នាក់លេខ ៣ និងទី ៤ ក្នុងគណិតវិទ្យាកម្រិត G3 (គណិតវិទ្យាសម្រាប់ថ្នាក់ទី ៣)។
* កម្រិត P4 : ទទួលបានចំណាត់ថ្នាក់ទី ៤ ចំនួន ២នាក់ រួមជាមួយនឹងចំណាត់ថ្នាក់ទី ៤ និងទី ៣ ក្នុងគណិតវិទ្យា G4 ។
* កម្រិត P5 : ទទួលបានចំណាត់ថ្នាក់លេខ ៤ និងទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងគណិតវិទ្យាកម្រិត G5 ។
គួរបញ្ជាក់ថា International I.A.M.A. ជាព្រឹត្តិការណ៍អន្តរជាតិដែលមានការប្រកួតប្រជែង និងជាវេទិកាដ៏មានកិត្យានុភាព ដែលប្រមូលផ្តុំសិស្សឆ្នើមគណិតវិទ្យាវ័យក្មេង មកពីជុំវិញពិភពលោក ដោយការប្រកួតប្រជែងរបស់ពួកគេមានក្នុងប្រភេទផ្សេងៗ និងកម្រិតលំបាកៗ។
សូមជម្រាបថា សាលាអន្តរជាតិឃីងគ្លរី ជាសាលាអន្តរជាតិមួយដែលមានភាពល្បីល្បាញទៅលើគុណភាពអប់រំកម្រិតស្តង់ដាខ្ពស់ដែលទទួលស្គាល់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបានការគាំទ្រពីសំណាក់អាណាព្យាបាលជាច្រើនដែលទុកចិត្តសាលាដាក់កូនៗរបស់ពួកគេមកសិក្សារៀនសូត្រនៅសាលាដែលប្រកបដោយគុណភាពមួយនេះ ដែលបណ្ដុះបណ្ដាលបាននូវធនធានមនុស្សដ៍ខ្លាំងរបស់កម្ពុជានាពេលបច្ចុប្បន្ន និងបន្តទៅអនាគត។
សមិទ្ធិផលរបស់សិស្សឆ្នើមកម្ពុជាមកពីសាលាអន្តរជាតិឃីងគ្លរី ក៍ជាសក្ខីកម្មមួយសបញ្ជាក់ឲ្យឃើញថា កម្ពុជាមានធនធានមនុស្សដ៍ខ្លាំងៗជាច្រើន បានបានបញ្ជូនទៅប្រកួតនៅក្នុងទីក្រុងហុងកុង ហើយទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដែលនេះ ជាសក្ខីភាពមួយចំពោះគុណភាពនៃការអប់រំ ប្រកបដោយគុណភាពកាន់តែល្អឡើងៗរបស់កម្ពុជា៕