(ហុងកុង)៖ សម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 អត្តពលិកហុងកុង នឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តដល់អត្តពលិកច្រើនជាងគេ ដោយមានការកើនឡើងប្រមាណ ២០ភាគរយ បើធៀនកាលនៅកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដោយស្ថិតនៅក្នុងឆ្នាំ២០២៤ នាទីក្រុងប៉ារីស សម្រាប់អត្តពលិកហុងកុង ដែលដណ្តើមមេដាយមាស ទទួលទឹកប្រាក់ចំនួន ៦លានដុល្លាហុងកុង ស្មើនឹង ៧៦៨,០០០ម៉ឺនដុល្លាអាមេរិក ដែលនេះជាចំនួនច្រើនជាងគេសម្រាប់ក្រុមបានមកចូលរួមនៅទីក្រុងប៉ារីស ។

បើយោងតាមរបាយការណ៍ពី CNBC បានឱ្យដឹងថា ក្នុងនោះប្រទេសស្ថិតក្នុងតំបន់អាស៊ាន សឹង្ហបុរី នឹងផ្តល់ទឹកប្រាក់លើកទឹកចិត្តម្ចាស់មេដាយមាស (៧៤៥,០០០ម៉ឺនដុល្លារ) ហើយប្រទេសឥណ្ឌូនេស៊ី ឈរលំដាប់ទី៣ នឹងផ្តល់ការលើកទឹកចិត្តប្រមាណ(៣០០,០០០ម៉ឺនដុល្លា) បើធៀននឹងប្រទេសតំបន់អឺរ៉ុប ដូចជាម្ចាស់បារាំង មានការចំណាយប្រមាណ (៨៧,០០០ម៉ឺនដុល្លារ) ។

ខាងក្រោមនេះ គឺជាការទូទាត់មួយចំនួនដោយផ្អែកលើព័ត៌មានដែលចងក្រងដោយ CNBC ដកស្រងពីគណៈកម្មាធិការជាតិអូឡាំពិក សមាគមកីឡា និងរបាយការណ៍ក្នុងស្រុក សម្រាប់ចំនួនទឹកប្រាក់ដែលត្រូវផ្តល់៖