(បាសេឡូណា)៖ FC Barcelona បានចុះកិច្ចសន្យាជាមួយនឹងខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Dani Olmo មកពីក្លិបអាល្លឺម៉ង់ RB Leipzig។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានវិលត្រឡប់ទៅកាន់ក្លិប Barcelona ក្នុងកិច្ចព្រមព្រៀងតម្លៃ ៦០លានអឺរ៉ូ បន្ទាប់ពីធ្លាប់លេងឲ្យក្លឹបអេស្ប៉ាញនេះ នៅកម្រិតយុវជន មុនពេលចូលរួមជាមួយក្លិបក្រូអាត Dinamo Zagreb ក្នុងឆ្នាំ២០១៤។

Olmo បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ Bacelona។

លោកបានជាប់ជាកីឡាករ រកបានគ្រាប់បាល់ច្រើនជាងគេរួមគ្នានៅព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤ ជាមួយនឹងការរកបាន ៣គ្រាប់ ខណៈលោកបានជួយឲ្យអេស្ប៉ាញឈ្នះពានរង្វាន់នៃព្រឹត្តិការណ៍នេះ ជាលើកទី៤ របស់ពួកគេ។

សូមជម្រាបថា Olmo បានឈ្នះពានរង្វាន់ German Cups ចំនួន ២លើកជាមួយ Leipzig បន្ទាប់ពីបានចូលរួមជាមួយពួកគេ នៅក្នុងឆ្នាំ២០២០៕