(ឡុងដ៍)៖ ក្លិបញញួរធំ West Ham United បានចុះកិច្ចសន្យាជាមួយខ្សែការពារកណ្ដាលសញ្ជាតិបារាំង Jean-Clair Todibo មកពីក្លិប Nice ដែលលេងនៅលីគ Ligue 1 លើកិច្ចព្រមព្រៀងដំបូង លេងខ្ចីជើង ១រដូវកាលជាមួយនឹងជម្រើសផ្ទេរទៅលេងអចិន្ត្រៃយ៍នៅរដូវក្តៅ ឆ្នាំ២០១៥។ នេះបើយោងតាមក្លិបលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
ព័ត៌មានស្ដីពីហិរញ្ញវត្ថុមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែសារព័ត៌មានអង់គ្លេសបានរាយការណ៍ថា ជម្រើសទិញគឺមានតម្លៃប្រមាណ ៤០លានអឺរ៉ូ (៤៣.៦៦លានដុល្លារ)។
កីឡាករវ័យ ២៤ឆ្នាំ ដែលទទួលបានការកោះហៅ ២លើក លេងឲ្យក្រុមជម្រើសជាតិបារាំងនោះ បានចាប់ផ្ដើមអាជីពរបស់លោកនៅឯក្លិប Toulouse មុនពេលផ្លាស់ទៅលេងនៅក្លិប Barcelona ក្នុងឆ្នាំ២០១៩។
លោកបានបង្ហាញខ្លួន ១៣៦លើក សម្រាប់ក្លិប Nice គិតចាប់ពីការផ្លាស់ទៅលេង ក្នុងឆ្នាំ២០២១។
សូមជម្រាបថា West Ham ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ កាលពីរដូវកាលមុននោះ នឹងចាប់ផ្ដើមយុទ្ធនាការ Premier League របស់ពួកគេក្នុងការធ្វើជាម្ចាស់ផ្ទះទទួលក្លិប Aston Villa ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Julen Lopetegui នៅថ្ងៃទី១៧ ខែសីហាខាងមុខ៕